ភ្នំពេញ, ត្រូវបានបិទខ្ទប់ភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ ២០២១” សម្រាប់រយៈពេល ២ (ពីរ ) សប្ដាហ៍ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺទេ៖ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពី លំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖
– ការធ្វើដំណើរទៅបំពេញការងារ ឬ ប្រកបមុខរបរ ឬ អាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម • -ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុង គោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២ (ពីរ ) នាក់ ក្នុងមួយលំនៅឋាន ឬ ទីសំណាក់ មិនឱ្យលើសពី ២ (ពីរ) ដង ក្នុងមួយសប្តាហ៍ និងនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
– ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬ ឱសថស្ថាន ដោយ មូលហេតុសុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុ សុខភាពបន្ទាន់ ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះ ការអនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់ ៖ អាចធ្វើទៅបានដោយមាន
– ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល ធ្វើការយកវត្ថុសំណាកទៅវិភាតរកមេរោគ កូវីដ-១៩ និងដើម្បីទទូលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ និងនៅក្នុងរង្វង់ ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
– ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូទេព្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ មពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថានប័ន-អង្គភាព – ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬ គោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬ តាមការកំណត់របស់អាជ្ញាធរសាធារណៈ
• ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតជាមុនពី អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។
-ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្តិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោត និង ការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕
ដោយ, សុខ ខេមរា