ខេត្តស្វាយរៀង៖ ដំណឹងល្អនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះអ្នកជំងឺកូវីដ-១៩ ចំនួន ៣៦នាក់ ស្រី២២នាក់ បានជាសះស្បើយនិងធ្វើចត្តាឡីស័ករយៈពេល១៤ បន្ថែមទៀត (នៅផ្ទះសំណាក់ និងនៅផ្ទះ) ដើម្បីតាមដានសុខភាពបន្ត។
អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយចំនួន ៣៦នាក់ ស្រី២២នាក់ ដែលសម្រាកព្យាបាលនោះ
រួមមាន ៖មន្ទីរពេទ្យបង្អែកស្វាយជ្រំចំននួ ១៧នាក់ ស្រី៩នាក់
មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន១៩នាក់ ស្រី១៤នាក់
(ជនជាតិវៀតណាម ២នាក់)។
និងធ្វើចត្តាឡីស័ករយៈពេល១៤ បន្ថែមទៀត (នៅផ្ទះសំណាក់ និងនៅផ្ទះ) ដើម្បីតាមដានសុខភាពបន្ត។
អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយទាំងអស់នោះសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ និងបុគ្គលិកសុខាភិបាលខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅក្នុងខេត្តស្វាយរៀង ។
គូសបញ្ជាក់ថាក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៤៧៧នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៩៦នាក់បានជាសះស្បើយ។
គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១
អ្នកឆ្លងសរុប= ៤០៨១ នាក់
អ្នកជាសះស្បើយ= ២០៨០ នាក់
អ្នកកំពុងព្យាបាល= ១៩៧០ នាក់
-អ្នកស្លាប់= ២៦ នាក់៕
ដោយ៖ យឹម សុថាន