ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៩ និង០០នាទីព្រឹក បានបេីកកិច្ចប្រជុំវគ្គបណ្តុះបណ្តាលស្តីពីវិធីព្យាបាលជំងឺកូវីដ១៩ តាមផ្ទះ រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភព លោក ង៉ូវកាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
ក្នុងកម្មវីធីនេះដែរ មានសមាសភាពចូលរួម៖
១/លោក លោកស្រី គណៈអភិបាលខណ្ឌដូនពេញ
២/លោកអធិការនគរបាលខណ្ឌដូនពេញ
៣/លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ
៤/គណៈនាយករដ្ឋបាលខណ្ឌ
៥/លោក លោកស្រីប្រធានការិយាល័យទាំង១១
៦/លោកលោកស្រី ចៅសង្កាត់ទាំង១១
៧/លោក លោកស្រីប្រធានទីផ្សារទាំង០៣
៨/លោក លោកស្រីជាប្រធាន ជំនាញគ្រូពេទ្យអញ្ជេីញមកពីក្រសួងសុខាភិបាល។
ក្នុងកិច្ចប្រជុំនោះរបៀបវារៈ ស្តីពី “វគ្គបណ្ដុះបណ្តាលស្តីពីកម្មវិធីព្យាបាលជំងឺកូវីដ១៩តាមផ្ទះ”។
ឆ្លៀតឱកាសនេះ លោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូនក្នុងករណីដែលមានបញ្ហាសុខភាពដូចជា៖ ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។ បន្ថែមពីនេះ លោក ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ស តារា