បាតុករមីយ៉ាន់ម៉ាជាង ៨០នាក់ស្លាប់នៅក្នុងការបំបែកពីកម្លាំងយោធា

ចែករំលែក៖

ក្រុមសកម្មជននៅក្នុងតំបន់បានឲ្យដឹងថាកម្លាំងទាហាន មីយ៉ាន់ម៉ា បានបាញ់ប្រហារទៅលើក្រុមបាតុករ នៅក្នុងស្រុកមួយជិតទីក្រុង Yangon បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅជាង ៨០នាក់។
សារព័ត៌មាន Maynmar Now ដែលជាសារព័ត៌មាន ត្រូវ កម្លាំងទាហានដកអាជ្ញាប័ណ្ណ បានផ្សាយថា មានបាតុករ ៨២នាក់ស្លាប់ ក្នុងការបង្ក្រាបពីកម្លាំងទាហាន នៅក្នុងស្រុក Bago ចម្ងាយពី ទីក្រុង Yangon ៩០គីឡូម៉ែត្រ ។
អំពើហិង្សាខាងលើ បណ្តាលឲ្យពលរដ្ឋជាច្រើន បានភៀសខ្លួនចេញពីផ្ទះសម្បែង ដោយខ្លាចកម្លាំងទាហានវាយប្រហារ។

តាមសាក្សីនៅក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ពេលដំបូងមិនត្រូវបានប្រកាសនោះឡើយដោយសារតែសាកសពដាក់គរលើគ្នា ស្ថិតនៅបរិវេណវត្ត Zeyar Muni និងតំបន់ដែលឡោមព័ទ្ធដោយយោធា ។
ក្នុងពេលជាមួយគ្នានេះដែរ សារព័ត៌មាន Global New Light of Myanmar គ្រប់គ្រងដោយរដ្ឋាភិបាលយោធាបានផ្សព្វផ្សាយផ្ទុយស្រឡះពីស្ថានភាពពិត។ សារព័ត៌មានខាងលើ បានផ្សាយថាមានតែមនុស្សម្នាក់ប៉ុណ្ណោះស្លាប់ និង ២នាក់រងរបួស ចំណែកទាហានក៏មាន២នាក់រងរបួសផងដែរ ។ កម្លាំងទាហានមីយ៉ាន់ម៉ាបានឲ្យដឹងថា ក្រុមបាតុករបានវាយប្រហារទៅលើកម្លាំងសន្តិសុខដោយអាវុធកែច្នៃ មានគ្រាប់បែកសាំង គ្រាប់ព្រួញ …ទើបទាហានគ្មានជម្រើសត្រូវតបតទៅលើក្រុមបាតុករវិញ។
កាលពីថ្ងៃទី ១០ខែមេសា កម្លាំងទាហានជនជាតិភាគតិចមីយ៉ាន់ម៉ា បានវាយប្រហារទៅលើទីតាំងប៉ូលិសបណ្តាលឲ្យមាន ប៉ូលិស ១០នាក់ស្លាប់ នៅក្នុងស្រុក Naungmon រដ្ឋ Shan។ ក្រុមទាហានជនជាតិភាគតិចដែលវាយប្រហារនោះគឺជាក្រុម Arakan និង Ta’ang៕ដោយ ៖ ធីរីណា

រូបភាព៖AP

...

រូបភាព៖Reuters 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print