អាជ្ញាធរក្រុងបាវិតសហការជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តចុះស្រាវជ្រាវនៅរោងចក្រផលិតកង់ អេវើហ្រ្គេន និងការដ្ឋានសំណង់ HUI SHANG Construction ស្ថិតក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក វណ្ណ សុមុន្នី អភិបាលរងក្រុង តំណាងលោកលឹមសៀងហេង អភិបាលក្រុង សហការជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបានចុះមកស្រាវជ្រាវនៅរោចក្រផលិតកង់ អេវើហ្រ្គេន ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងការដ្ឋានសំណង់ HUI SHANG Construction ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិតដែលមានករណីវិជ្ជមានកូវីដ-១៩។
ការចុះមកស្រាវជ្រាវនេះធ្វើឡើងនៅ
ព្រឹកថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២១
ដោយមានការចូលរួមសហការពីលោកអធិការនគរបាលក្រុង និងសមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធផងដែរ។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបានឱ្យដឹងថា ក្រុមស្រាវជ្រាវផ្នែកទីតាំងហានិីភ័យក្រុងបាវិត សហការជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តចុះមកស្រាវជ្រាវ៖
១-រោចក្រផលិតកង់ អេវើហ្រ្គេន ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនមានករណីវិជ្ជមានកូវីដ-១៩ ដែលជាលទ្ធផលក្រុមការងារបន្តឱ្យធ្វើចត្តាឡីស័កដាច់ដោយឡែកពីគ្នាបន្តទៀត តាមវិធានការរបស់ក្រសួងសុខាភិបាល។
ទី២-ការដ្ឋានសំណង់ HUI SHANG Construction ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត មានករណីវិជ្ជមានកូវីដ-១៩ ហើយជាលទ្ធផលក្រុមការងារបានសម្រេចរង់ចាំធ្វើសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយអ្នកធ្វើចត្តាឡីស័កក្នុងការដ្ឋានបន្ត ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ក្នុងខេត្តស្វាយរៀងមានអ្នកជំងឺកូវីដ-១៩ ចំនួន៣៦នាក់ ស្រី២២នាក់បានជាសះស្បើយ និងមានមួយករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ៧២​ឆ្នាំ​ម្នាក់ ដោយសារជំងឺកូវីដ-១៩​នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ​ ដែលអ្នកជំងឺមានទីលំនៅ​ក្នុងភូមិប្រសប់លាក់​ សង្កាត់បាទី​ ក្រុងបាវិត​ ខេត្តស្វាយរៀង​៕

...

ដោយ ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print