គ្រួសារកងទ័ព អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ; ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រួសារកងទ័ព នៃទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ រួមដំណើរដោយ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១,ឧត្ដមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១,លោកឧត្តមសេនីយ៍ត្រី​ សឹង្ហ​ ទុំ​ មេបញ្ជាការ​ កងពលតូចថ្មេីរេជេីងលេខ៥១​ ,លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ សមាជិកក្រុមគ្រួសារទ័ព នៅតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ។

ក្រុមគ្រួសារកងទ័ព នៃទីបញ្ជាការទិសទី១ ទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដែលនេះគឺជាការ គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារកងទ័ព ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសំរាប់ពួកគាត់។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់ក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ក៏បន្តលើកឡើងថា ក្រុមគ្រួសារកងទ័ព ប្រមាណជា១៣៨៤ នាក់ របស់ទីបញ្ជាការ ទិសទី១ នៅថ្ងៃនេះគឺបានទទួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងលើកលើកទី២ និងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។ លោកមេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់បន្តថា ការទទួលបានវ៉ាក់សាំងរបស់គ្រួសារកងទ័ពនៅពេលនេះគឺជាការឆ្លើយតបយ៉ាងទាន់សភាពការណ៍ខណៈដែលកម្ពុជាយើងកំពុង មានបញ្ហាឆ្លងចូលក្នុងសហគមន៍ ២០ កុម្ភៈ ដែលទាមទារឱ្យកងទ័ព និងគ្រួសារកងទ័ព ត្រូវទទួលបានវ៉ាក់សាំងដើម្បីការពារពីជំងឺកូវីដ-១៩ ដែលកំពុងនៅបង្កជាបញ្ហាធ្ងន់ធ្ងរទាំងនៅកម្ពុជា ក៏ដូចជានៅលើសកលោកផងដែរ៕

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print