ឃោឃៅណាស់ ! រស់នៅជាមួយគ្នា២ឆ្នាំ គ្រាន់តែមិនបានរួមរ័ក្ស១យប់សោះ ប្តីអប្រិយដឹកនាងទៅសម្លាប់ចោល ទាំងកណ្តាលអាធ្រាតក្នុងព្រៃ !

ចែករំលែក៖

ភ្នំពេញ, មិនដឹងថា ដោយសារគ្រឿងស្រវឹង ឬតណ្ហារុករោលនោះទេ ដល់ថ្នាក់ប្តីហេងស៊យ ដាច់ចិត្តលើកដៃសម្លាប់ប្រពន្ធចោលក្នុងព្រៃ ទាំងកណ្តាលអាធ្រាត គ្មានក្តីមេត្តា ភ្លេចអស់នូវបុណ្យបាប នរក ហើយទីបំផុត ! បាបកម្មមិនចាំជាតិក្រោយទេ ប្តីតរិច្ឆាក៏ត្រូវសមត្ថកិច្ចវែករកមុខសញ្ញាឃើញ ឈានដល់ចាប់ឃាត់វ៉ៃខ្នោះបានភ្លាមៗ ដោយសារកម្មពៀរទាន់ហន់។

តាមពិតទៅអំពើឃាតកម្មនេះ មិនគួរកើតឡើងសោះ! ត្រឹមតែពាក្យខាងស្រីនិយាយថា ! មុខហ្អែងគ្មានលុយយកអញទៅដេកផ្ទះសំណាក់ទេ មានតែទៅដេកតាមព្រៃ , ក៏ខាងប្រុសជាប្តីខឹង ចងជាគំនុំ ដឹកនាងយកទៅក្នុងព្រៃទាំងកណ្តាលអាធ្រាត រួចក៏សម្លាប់ចោលតែម្តង។

សូមរំឮកថា, សមត្ថកិច្ចនគរបាលបានបំពេញកាតព្វកិច្ច តួនាទី ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ជំនាញ បានក្តាប់មុខសញ្ញាបាន ឈានដល់បំបែកសំណុំរឿង ​ករណី​ឃាតកម្ម​គិត​ជា​មមុន និងឃាត់ខ្លួនបុរសម្នាក់ ជាសង្សារ (ប្តី-ប្រពន្ធ)ហេងស៊យ នៅព្រះសីហនុ បានតែប៉ុន្មានម៉ោងក្រោយធ្វើសកម្មភាពរួច។
សូមបញ្ជាក់ថា, កាលពីព្រឹកព្រលឹមថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០២១ សាកសព​ស្ត្រី​ជនជាតិ​ ម្នាក់ត្រូវបានគេប្រទះឃើញ នៅ​ក្បែរព្រៃ ក្នុង​ជង្ហុក​មួយ​កន្លែង​ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​សែន​ជ័យ​ ភូមិ​គគី​ ឃុំ​បិត​ត្រាំ​ង​ ស្រុកព្រៃនប់ ខេត្ត​ព្រះ​សីហ​នុ​ ​ ។​
​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​ និងដោយ​មានការ​ចង្អុល​បង្ហាញដឹកនាំ​បញ្ជា ពី​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ជជំជជំនាញទទួលផែនព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ និង​កម្លាំង​អធិការ​នគរបាល​ក្រុងព្រះសីហនុ​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក​ ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ចុះ​មក​ពិនិត្យ​ទីតាំង​កើតហេតុ​ខាងលើ​ ជា​លទ្ធផល​ ៖
បានបញ្ជាក់អោយដឹងថា, ​សាកសព​ជាស្រី្ត​ខ្មែរ​ម្នាក់​ អាយុ​ប្រហែល​ ៣០​ឆ្នាំ​ ពាក់អាវ​យឺត​ដៃ​វវែងពណ៌​លឿង​​ ខោ​ស្ព័​រ​កីឡា​ជើងវែង​ មាន​ស្លាកស្នាម​អា​រក​ ,​ ជាំភ្នែក​ខាងស្តាំ​ ,​ជាំ​ថ្គាម​ខាងឆ្វេង​ ,​ជាំ​បបូរមាត់​ផ្នែក​ខាងលើ​ (​សាកសព​ពុំ​ស្គាល់​អត្តសញ្ញាណ​)​ នាគ្រាដំបូង ហើយស្ថិតក្នុងការស្រាវជ្រាវដោយសមត្ថកិច្ចជំនាញដើម្បីវែករកមុខឃាតក ។
​ឆ្លង​តាម​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​ សមត្ថកិច្ច​បាន​រក​ឃើញ​វិទ្យុទាក់ទង​មួយ​គ្រឿង​ ម៉ាក​ MOTOROLA​ នៅ​ក្នុង​គ្រលុក​ថ្ម​ ក្បែរ​កន្លែង​កើតហេតុ​ ។​ ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​ដល់​សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ​ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ នៅ​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៨​ និង​០០​នាទី​ ។​

សមត្ថកិច្ចក៏បានស្គាល់អត្តសញ្ញាណ ​ជន​រង​គ្រោះ​មានឈ្មោះ​ យឹ​ង​ សៅ​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​អនាម័យ​ ស្រុក​កំណើត​ភូមិ​ត្រពាំង​គគីរ​ ភូមិ​ល្បើក​ ស្រុក​ឈូក​ ខេត្តកំពត​ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

ដោយឡែក​ជនសង្ស័យ​ជាឃាតក មានឈ្មោះ​ កែវ​ ថុ​ល​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សន្តិសុខ​ ស្រុក​កំណើត​ភូមិ​ព្រៃ​ផ្តៅ​ ឃុំ​ភ្នំ​កុង​ ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​ មករស់នៅក្នុង ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​​ តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា, ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​បាន​រួមរស់​ជាមួយ​ជន​រង​គ្រោះ​រយះ​ពេល​២​ឆ្នាំ​ហើយ​ ដោយ​មិន​បាន​រៀប​ការ​ទេ​ មូលហេតុ​ឈាន​ដល់​ការ​សម្លាប់​ជន​រង​គ្រោះ​នេះ​ ដោយសារ​ខ្លួន​និង​ជន​រង​គ្រោះ​ តែងតែមាន​ជម្លោះ​នឹង​គ្នា​សឹង​រាល់ថ្ងៃ​ ហើយ​ជន​រង​គ្រោះ​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ​តិះដៀល​មក​លើ​ខ្លួន​ ។​ រហូត​ដល់​ថ្ងៃ​ទី​ ០៨​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​២២​និង​០០​នាទី​យប់​ ខ្លួន​បាន​បបួល​ជន​រង​គ្រោះ​ផឹកស៊ី​ រហូត​ដល់​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​ ខ្លួន​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ដេក​នៅផ្ទះ​សំណាក់​ ខណ:នោះ​ជន​រង​គ្រោះ​បាន​ប្រើស​ម្តី​ថា​ មុខ​ហ្អែ​ង​គ្មាន​ប្រាក់​នាំ​យើង​ដេក​ផ្ទះសំណាក់​ទេ​ មាន​តែ​ដេក​ក្នុង​ព្រៃ​ ។​ ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​កន្លែង​កើតហេតុ​ខាងលើ​ ដោយ​ទ្រាំ​នឹង​សម្តី​ជន​រង​គ្រោះ​មិន​បាន​ ខ្លួន​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​ ប្រើ​ឧបករណ៍​សាក​ថ្ម​ វាយ​ក្បាល​,​ វាយ​ភ្នែក​ ,​ វាយ​មាត់​ ,​យកដៃ​ច្របាច់ក​ បណ្តាល​ឲ្យ​សន្លប់​ ហើយ​យក​ផ្លែ​ឡា​ម​ អារ​ក រ​ហូត​ដល់​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​ នៅ​នឹង​កន្លែង​កើតហេតុ​ រួច​ក៏បាន​រត់គេច​ខខ្លួនតែម្តង។​

បើតាមលោក លី សុខហុី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលបានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទនៅយប់ថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០២១ ថា, ករណី​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​បន្ត​នីតិវិធី​ កសាងសំណុំរឿងបញ្ជូន​ជនសង្ស័យជាឃាតក ទៅ​សាលាដំបូង​ខេត្ត​៕

...

 

ដោយ, ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print