បុគ្គលិក​បម្រើការនៅកាស៊ីណូ”តុង​ហ្វា​ង​ប៉ា​លី​រិ​ន”​ បន្ទាប់ពី​ប្រមូលផ្ដុំ​គ្នាបើ​កប្រាក់ខែ​ ត្រូវ​សមត្ថកិច្ច​ចុះធ្វើ​ការអប់រំ និង​បំបែក​ភ្លាមៗ​ ដើម្បី​ទប់ស្កាត់​កូវីដ​១៩

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ កម្លាំង​សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ​ បានចុះទៅអន្តរគមន៍​ប្រាប់​ម្ចាស់​កាស៊ីណូ តុង​ហ្វា​ង​ប៉ា​លី​រិ​ន និង​បុគ្គលិកទាំងអស់​ដែលកំពុង​ប្រមូលផ្ដុំ​គ្នាបើ​កប្រាក់ខែ​ ត្រូវ​ឲ្យ​អនុវត្តន៍​គោលការណ៍ណែនាំរបស់​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងក្រសួងសុខាភិបាល” ៣​កុំ និង​៣ ការពារ”។ ​

​បើតាមសម្តីអាជ្ញាធរ បានបញ្ជាក់ថា ការប្រមូល​ផ្តុំគ្នានៅចំណុចមុខ​កាស៊ីណូនេះ​ បានធ្វេីឡេីងនៅ​ល្ងាច​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ ខណៈដែល​បុគ្គលិក​បម្រើការ បាន​ប្រមូល​ផ្តុំគ្នា រង់ចាំ​បើក​ប្រាក់ខែ​ ស្ថិតនៅក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ភ្លាមៗ​នោះ​ កម្លាំង​សមត្ថកិច្ច ចុះ​ធ្វើ​ការអប់រំ និង​បំបែក​ភ្លាមៗ ដោយ​រៀបចំ​ឱ្យមាន គម្លាត​សុវត្ថិភាព ព្រមទាំង​បានធ្វើ​ការណែនាំ ដល់​អ្នកគ្រប់គ្រង​កាស៊ីណូ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ វិធាន​សំខាន់ៗ របស់​ក្រសួងសុខាភិបាល ពិសេស​គោលការណ៍​ណែនាំ ៣​កុំ និង ៣ ការពារ របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជៀសផុត​ពី​ការ ឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។

​គួរបញ្ជាក់ដែរថា ករណីនេះ គឺជាការ​ខ្វះចន្លោះចំពោះ​កាស៊ីណូ តុង​ហ្វា​ង ប៉ា​លី​រិ​ន ដែលក្នុងការ​គ្រប់គ្រង​បុគ្គលិក ដោយ​អនុវត្ត​ខុស ទៅនឹង​គោលការណ៍​គម្លាត សុវត្ថិភាព ដែល​ដាក់ចេញ ដោយ​ក្រសួងសុខាភិបាល ក្នុងករណី​បន្ត​ប្រព្រឹត្ត នូវ​កំហុស​ដដែល ឬ​គោលការណ៍​នាំ​ផ្សេងៗ រដ្ឋបាលខេត្ត នឹង​អនុវត្ត​វិធានការ​ពិន័យ ដោយ​គ្មាន​ការលើកលែង នោះឡើយ​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print