ខេត្តព្រះវិហាររកឃើញអ្នកវិជ្ជមានកូវីដ-១៩លើកទី១លើស្ត្រីអ្នកលក់បាយម្នាក់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មន្ទីរសុខាភិបាលខេត្តបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ជាស្រ្តីម្នាក់នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដែលអ្នកជំងឺរូបនេះមានមុខរបរលក់បាយនិងបបរនៅគល់ស្ពានពោធិ។
​ស្រ្តីរូបនេះមាន ឈ្មោះ កែវ ឧស្សាហ៍ រស់នៅភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។
មន្ត្រីសុខាភិបាលនិងអាជ្ញាធរខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិពោធិ ដែលបានទៅបរិភោគបាយឬបបរនៅតូបស្ត្រីខាងលើ សូមមេត្តាទៅជួបគ្រូពេទ្យជំនាញដើម្បីយកសំណាកទៅពិនិត្យ ជៀសវាងចម្លងងដល់អ្នកដទៃ។ ជាមួយគ្នានេះដែរ សូបបងប្អូនអនុវត្តឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ នឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល សូមមត្តាជួយផ្ព្វផ្សាយបន្តផងដើម្បីឱ្យដំណឹងនេះជ្រាបដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ។
លោក វេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរ សុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅពេលនេះក្រុមគ្រូពេទ្យបានយកអ្នកជំងឺមកព្យាលបាលនៅមន្ទីរពេទ្យបង្អែក16មករាខេត្ត រួចហើយបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ឋដើម្បីយកមកធ្វើចត្តាឡីស័កនិងយកសំណាកទៅពិនិត្យ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print