រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសទៀតដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពី បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា, រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។

ប្រភពដដែលបានបន្តថា ការផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។
ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ទៀតថា វ៉ាក់សាំងទាំងនេះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម៕

...

ប្រភព: ក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print