ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីមនុស្សប្រុសស្រីក្មេងចាស់៦នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ដេីម្បីសង្គ្រោះខណៈដែលពួកគាត់នាំគ្នាហូបត្រីប្រៃ បណ្តាលឲ្យពុល កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១២ ខែមេសា ស្ថិតក្នុងភូមិជីពូក ឃុំក្បាល ទឹកស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ។
បេីតាមការបញ្ជាក់ពីមន្រ្តីនគបាលមូលដ្ឋាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះថា ជនរងគ្រោះចំនួន ៦នាក់ដែលពុលត្រីប្រៃខាងលេីនេះ ទី១. ឈ្មោះ ចែមសារិន ភេទេប្រុស អាយុ២៦ឆ្នាំ, ទី២. ឈ្មោះបឿនពុទ្ធារះ ភេទប្រុស អាយុ២ឆ្នាំ, ទី៣ ឈ្មោះ អោកសុភាព ភេទស្រីអាយុ ២២ឆ្នាំ, ទី៤. ឈ្មោះ អៀមស្រីគា ភេទស្រី អាយុ ៣៥ឆ្នាំ, ទី៥. ឈ្មោះ អៀមពិ ភេទស្រី អាយុ២៥ឆ្នាំ ,និងទី៦. ឈ្មោះ ឡឹកពក ភេទស្រី អាយុ៦៩ឆ្នាំតងគ្រោះធ្ងន់ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តផងដែរ ហើយអ្នកទាំង៦រសនៅក្នុងភូមិឃុំស្រុកកើតហេតុជាមួយគ្នា ។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់ឈ្មោះ សៅ ជា អាយុ៥៩ឆ្នាំ រស់នៅជាមួយគ្នាបានយកត្រៃប្រៃធ្វើជាម្ហូបយកទៅប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តវិហ៊ារបិតមាស ក្រោយសល់ពីចង្ហាន់លោកក៏បានគ្នាប្រមូលដាក់ចានយកមកផ្ទះដើម្បីទុកហូប ស្រាប់តែនៅវេលាម៉ោង៣ និង៣០នាទីរសៀល ក៏បង្កការភ្ញាក់ផ្អើលថាមានការអ្នកហូបត្រីប្រៃខាងេីនេះពុលតែម្តង ។
បន្ទាប់ពីកើតហេតុភ្លាមៗក្រុមគ្រួសារបាននាំគ្នាដឹកទាំងយប់យកមកមណ្ឌលសុខភាពស្រុកទឹកផុស ដើម្បីសង្គ្រោះបន្ទាន់តែម្តង។
គួរបញ្ជាក់ថា ក្នុងចំណោម៦នាក់នេះ មានពលរដ្ឋម្នាក់រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត៕ដោយ៖សហការី