ខេត្តសៀមរាប៖ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានខ្នះខ្នែងកំណត់មុខសញ្ញា និងស្វែងរកឃើញអ្នកពាក់ព័ន្ធ ជាមួយក្រុមគ្រួសារ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ របស់ លោក អ៊ឹង ខៃលី ដែលជាអាជីវករ លក់ដូរនៅផ្សារក្រោម និងបន្ថែមមានទំនាក់ទំនង ផ្សារវត្តអធ្វាផងដែរ។
បេីយោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ក៏សូមកោតសរសើរ ចំពោះសមត្ថកិច្ចគ្រប់ផ្នែកទាំងក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលយកចិត្ តទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ច ចំពោះមុខ ដែលកំពុងតែមានការព្រួយ បារម្ភនេះ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ឬបានចេញចូល ទៅកាន់ទីតាំងផ្សារ ខាងលើ ត្រូវចូលរួមអនុវត្ត ចត្តាឡីស័ក ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។
ជាចុងក្រោយ រដ្ឋបាលខេត្ត សូមក្រើនរំលឹកដល់អ្នកពាក់ព័ន្ធ ត្រូវបង្កើនស្មារតីខ្ពស់ អនុវត្តតាមការណែនាំ របស់សមត្ថកិច្ច ជាដាច់ខាត។ ចំពោះជនទាំងឡាយណា មិនអនុវត្តតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានា ជាធរមាន គឺអាចប្រឈមនឹងទទួលទណ្ឌកម្ម ការពិន័យអន្តរការណ៍ រហូតដល់ការផ្តន្ទាទោស ដាក់ពន្ធនាគារ៕ដោយ៖សហការី
ខាងក្រោមនេះមានលិខិតរបស់រដ្ឋបាលខេត្តសៀមរាម៖