កម្លាំងសហការបោះបង្គោលជ្រុំក្នុងកន្លែងអភិរក្សជលផលការពារត្រីមេពូជ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីរដ្ឋបាលជលផលផ្នែករាំងទិល សហគមន៍នេសាទដីរនាត និងប្រជានេសាទភូមិដីរនាត សរុបប្រមាណចំនួន២១នាក់មធ្យោបាយកាណូត៥គ្រឿង សហការបោះបង្គោលជ្រុំក្នុងអភិរក្សដើម្បីការពារមេពូជត្រី ។

 ករណីមន្រ្តីសហការបោះបង្គោលជ្រុំខាងលើ ធ្វើឡើងនារសៀលថ្ងៃអង្គារ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចក្នុងកន្លែងអភិរក្សជលផលអតីត(ឡូត៍នេសាទលេខ២)ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 មន្រ្តីរដ្ឋបាលជលផលផ្នែករាំងទិលបានឲ្យដឹងថា លទ្ធផលបោះបង្គោលអស់ចំនួន១៦០០ដើម ស្មើនឹងទំហំប្រវែងចំនួន៣០០ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៤០០ម៉ែត្រ ដើម្បីការពារមេត្រីពូជ ៕ ដោយ៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print