ភ្នំពេញ, សេចក្តីជូនដំណឹង (កម្រិតហានិភ័យ៖ ) របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ធនាគារ ABA សាខា បុរីកីឡា ស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ១៩ បានទៅដាក់លុយ ដកលុយជាច្រើនដងនៅទីនោះ។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវាកម្ម ឬចេញចូលជាប្រចាំ នៅធនាគារ ABA សាខា បុរីកីឡា ស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ (កម្រិតហានិភ័យ៖ )
ចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ (កម្រិតហានិភ័យ៖ )។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅដាក់លុយ ដកលុយជាច្រើនដងនៅទីនោះ
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ថា, ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ, សិលា