លោក ហ៊ុយ វណ្ណៈ : បើជនបរទេសនិយាយបំភ្លៃពីសិទ្ធិមនុស្ស និងនិយាយអាក្រក់ពីមាតុភូមិកម្ពុជា យើងគួរប្រាប់ពួកគេឲ្យទៅឆ្លុះកញ្ចក់ ហើយជូតឈាមចេញពីមាត់គេសិន

ចែករំលែក៖

ភ្នំពេញៈ, លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) កាលពីម្សិលមុិញ មុននឹងត្រៀមឆ្លងចូលឆ្នាំថ្មី ឬទទួលទេវតាឆ្នាំថ្មី ជាទម្លាប់ប្រពៃណីជាតិខ្មែរ លោកបានផ្ញើសារមួយចំនួនខ្លី របៀបយុទ្ធសាស្ត្រ (ស្ងោរសាច់អោយផុយ តែមិនអោយក្តៅទឹក) ទៅលើជនបរទេសនិយាយបំភ្លៃពីសិទ្ធិមនុស្ស និងនិយាយអាក្រក់ពីមាតុភូមិកម្ពុជា ។

លោកបានបង្ហោះសារយ៉ាងដូច្នេះថា, ខ្ញុំសុំនិយាយមុនឆ្លងឆ្នាំ! បើជនបរទេសនិយាយបំភ្លៃពីសិទ្ធិមនុស្ស និងនិយាយអាក្រក់ពីមាតុភូមិកម្ពុជា យើងគួរប្រាប់ពួកគេឲ្យទៅឆ្លុះកញ្ចក់ ហើយជូតឈាមចេញពីមាត់គេសិន។ បន្ទាប់មក ខ្ញុំយល់ថា ចម្លើយដ៏ល្អទៅកាន់ពួកគេ គឺផ្តល់ជាសំណួរទៅវិញ៖
ទី១- សួរថា ការទារបំណុលសង្គ្រាម និងកំពុងឲ្យយើងជួតឈាមចេញពីញញួរ តើជាអ្វី?
ទី២- អ្នកធ្លាប់អានសៀវភៅ «ដាក់ទណ្ឌកម្មអ្នកក្រ» ដែរទេ? នៅពេលយើងសុំតែបាយចម្អែតក្រពះដើម្បីរស់ ក្រោយយើងងើបពី ប៉ុល ពត អ្នកបែរជារួមគ្នាហ៊ុំព័ទ្ធដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបន្តបង្អត់បាយយើង? តើអ្នកមានមនុស្សធម៌ទេ?
ទី៣- អ្នកនៅចងចាំទេថា អ្នកឲ្យ ប៉ុល ពត ដែលមានបាតដៃប្រឡាក់ឈាមប្រជាជនជាង៣លាននាក់ បន្តអង្គុយនៅអាសនៈអង្គការសហប្រជាជាតិជិត១០ឆ្នាំ។ តើត្រឹមត្រូវទេ អ្នកឲ្យឃាតករ នៅលើជនរងគ្រោះ? ឬមួយឃាតករ បម្រើឈរនៅខាងប្រយោជន៍អ្នក? ៣ចំណុចខាងលើ តើអ្នកយកស្តង់ដារអ្វីទៅវាស់?
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា, បើគេឆ្លើយមិនចេញ សុំយកសម្តីនិងរបាយការណ៍របស់គេបោះចោលក្នុងធុងសំរាម ហើយឲ្យគេទៅរាប់រណ្តៅគ្រាប់បែក ចំនួនគ្រាប់មីន ហើយសួរទៀតថា ជារបស់នរណា?។ ចុងក្រោយ ប្រាប់ពួកគេឲ្យទៅមើលប្រាសាទអង្គរដ៏អស្ចារ្យរបស់ខ្មែរ ហើយសួរពួកគេថា តើអ្នកមានអារ្យធម៌ដ៏ល្អបែបនេះទេ?។
សូមបញ្ជាក់ថា, លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អតីតជាអ្នកសារព័ត៌មានអាជីព មានចំណេះដឹងផ្នែកនិពន្ធអត្ថបទ ចងក្រងសៀវភៅប្រវត្តិសាស្ត្រ ឆ្លងកាត់ការសិក្សាច្រើន ចាត់ទុកជារៀមច្បងក្នុងអាជីពជាអ្នកកាសែត ដែលលោកហែលឆ្លង និងយកចំណេះដឹង បទពិសោធន៍ មកចែករំលែកដល់អ្នកសារព័ត៌មាន ដោយមិនគិតពីនិន្នាការនយោបាយ សំខាន់អោយប្រកប ដោយក្រមសីលធម៍ វិជ្ជាជីវៈ លើកតម្កល់ផលប្រយោជន៍ជាតិជាធំ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print