ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ មានប្រារព្ធពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្ត ដែលបានប្រពឹត្តទៅរយៈពេល ០៣ថ្ងៃចាប់ពីថ្ងៃទី០៤-០៦ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ ក្រោមការចូលរួមពីលោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោកគ្រូ អ្នកគ្រូតំណាងសាលារៀននីមួយៗ។ ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរ ក៏បានប្រគល់ពានរង្វាន់ដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីក្នុងការប្រកួតកីឡាតាមប្រភេទនីមួយៗផងដែរ៕

...











