លួចកាបូបបានសម្រេចត្រូវម្ចាស់តាមទាន់ចាប់បានម្នាក់វាយឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយឡើង​ទ្រោមខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា គឺមានក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានដើរមកឆ្វែលនៅខាងមុខផ្ទះរបស់ខ្លួន នៅតាមបណ្តោយផ្លូវលេខ៣៧៤ ហើយក៏បានយកឈើឆ្កឹះ​កាបូប​ពីបង្អួច​របស់ខ្លួន ។ បន្ទាប់ពីយកបានហើយជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែត្រូវបានម្ចាស់​កាបូប​ដេញតាម និងស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រនាំគ្នា​ជួយចេញ​ចាប់ ។ ប្រភពបន្តថា ភ្លាមនោះប្រជាពលរដ្ឋក៏នាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ដែលយកកាបូប​ព្យាយាម​រត់គេចខ្លួននោះបាន នៅចំណុចមុខស្ថានទូតចិន និងព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បែកនិងឈាមមុខមាត់ ។

មួយសន្ទុះក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យទៅសួរនាំបន្ត នៅបុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី ចំណែកកាបូបដែលជនសង្ស័យលួចបានត្រូវប្រគល់ឱ្យម្ចាស់វិញ ៕ ដោយ៖ជីម ភារ៉ា ដង្កោ

IMG_2178

IMG_2179

IMG_2181

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print