ភ្នំពេញ៖ មានកម្មកររោងចក្រសាងមិុន អាគារលេខ ៣៥ ក្នុងសួនកាណាឌីយ៉ា ឋិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ័សែនជ័យ ជាច្រើននាក់ បាននាំគ្នាធ្វើកូដកម្មមិនព្រមចូលធ្វើការ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ។
កូដកម្មនេះគេឃើញមានការចូលរួមដឹកនាំដោយសហជីពចំនួនបួនគឺ
១/សហជីពសន្តិភាពកម្មករប្រធាននៅវុទ្ទី។
២/សហជីពរួបរួមកម្មករប្រធាន នាងសង្ហារ។
៣/សហជីពក្តីសង្ឃឹមកម្មករប្រធានពៅបុណ្ណា។
៤/សហជីពរក្សាសិទ្វិកម្មករកម្ពុជាប្រធានហង្សរ៉ាវី។
មានកម្មករជិត២០០នាក់ចូលរួមធ្វេីកូដកម្ម។
បើតាមការបញ្ជាក់អោយដឹងពីកម្មករបាននិយាយថាៈ នៅវេលាម៉ោង៩ៈ០០នាទីព្រឹកនេះ ខាងក្រសួងការងារនឹងហៅខាងតំណាងក្រុមហុ៊ននឹងខាងសហជីពនឹងដំណាងកម្មករទៅដោៈស្រាយ័នៅក្រសួងការងារ៕
...
ដោយ៖ សុខ ខេមរា












