បញ្ជីឈ្មោះក្រុមអធិរាជស Real Madrid៖ Valverde ត្រូវបានបញ្ចូលទៅក្នុងបញ្ជី១១នាក់ដំបូងពេលប៉ះLiverpool ខណៈ Hazard មិនមានឈ្មោះនោះទេ

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធ Eden Hazard មិនបានវិលត្រឡប់មកទាន់ពេលទេដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះក្រុម Real Madrid សម្រាប់ការប្រកួតជើងទី២ នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League របស់ពួកគេទល់នឹងក្រុម Liverpool នៅកីឡដ្ឋាន Anfield 

ទោះយ៉ាងណាមានព័ត៌មានវិជ្ជមានទាក់ទងនឹងកីឡាករ Fede Valverde ខណៈដែលខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះនឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសបន្ទាប់ពីរងរបួសពេលប្រកួត El Clasico កាលពីចុងសប្តាហ៍មុន។

ជាមួយនឹងព័ត៌មានអំពី Hazard លោក Zinedine Zidane អ្នកចាត់ការទូទៅក្រុម Real Madrid មិនចង់ប្រថុយជាមួយកីឡាករសញ្ជាតិបែលហ្ស៊ិរូបនេះទេ ហើយបានបដិសេធមិនមិនដាក់ក្នុងបញ្ជីជម្រើស១១នាក់ដំបូងពេលប៉ះ Liverpool ទេ​

Hazard បានអវត្តមានតាំងពីថ្ងៃទី១៣ ខែមីនាដោយបញ្ហារបួសដែលគាត់បានទទួលអំឡុងការប្រកួតរបស់ក្រុម Real Madrid ទល់នឹង Elche 

ទន្ទឹមនឹងនេះដែរកីឡាករ Valverde មិនបានហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real Madrid របស់គាត់ទេនៅព្រឹកថ្ងៃចន្ទ ប៉ុន្តែក្តីសង្ឃឹមថាគាត់នឹងត្រលប់មកវិញទាន់ពេលវេលាសម្រាប់ការប្រកួតនៅរាត្រីថ្ងៃពុធ។

លោក Zidane បានជ្រើសរើសកីឡាករបម្រុងចំនួន៣នាក់សម្រាប់ការប្រកួតក្នុងទឹកដីក្រុម Liverpool គឺ Victor Chust, Sergio Arribasនិង Marvin Park 

នេះជាឈ្មោះកីឡាករក្រុម Real Madrid ដែលត្រូវតតាំងជាមួយ Liverpool

អ្នកចាំទី Thibaut CourtoisAndriy Lunin, Diego Altube 

ខ្សែការពារ៖ Eder Militao, Nacho Fernandez, Marcelo, Alvaro OdriozolaFerland Mendy, Victor Chust

ខ្សែបម្រើ៖ Toni Kroos, Luka ModricCasemiroFede ValverdeIsco, Marvin Park, Sergio Arribas 

ខ្សែប្រយុទ្ធ៖ Karim Benzema, Marco AsensioVinicius Junior, Mariano Diaz, Rodrygo Goes 

 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print