ខ្សែបម្រើប្រយុទ្ធ Eden Hazard មិនបានវិលត្រឡប់មកទាន់ពេលទេដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះក្រុម Real Madrid សម្រាប់ការប្រកួតជើងទី២ នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League របស់ពួកគេទល់នឹងក្រុម Liverpool នៅកីឡដ្ឋាន Anfield ។
ទោះយ៉ាងណាមានព័ត៌មានវិជ្ជមានទាក់ទងនឹងកីឡាករ Fede Valverde ខណៈដែលខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះនឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសបន្ទាប់ពីរងរបួសពេលប្រកួត El Clasico កាលពីចុងសប្តាហ៍មុន។
ជាមួយនឹងព័ត៌មានអំពី Hazard លោក Zinedine Zidane អ្នកចាត់ការទូទៅក្រុម Real Madrid មិនចង់ប្រថុយជាមួយកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះទេ ហើយបានបដិសេធមិនមិនដាក់ក្នុងបញ្ជីជម្រើស១១នាក់ដំបូងពេលប៉ះ Liverpool ទេ។
Hazard បានអវត្តមានតាំងពីថ្ងៃទី១៣ ខែមីនាដោយបញ្ហារបួសដែលគាត់បានទទួលអំឡុងការប្រកួតរបស់ក្រុម Real Madrid ទល់នឹង Elche ។
ទន្ទឹមនឹងនេះដែរកីឡាករ Valverde មិនបានហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real Madrid របស់គាត់ទេនៅព្រឹកថ្ងៃចន្ទ ប៉ុន្តែក្តីសង្ឃឹមថាគាត់នឹងត្រលប់មកវិញទាន់ពេលវេលាសម្រាប់ការប្រកួតនៅរាត្រីថ្ងៃពុធ។
លោក Zidane បានជ្រើសរើសកីឡាករបម្រុងចំនួន៣នាក់សម្រាប់ការប្រកួតក្នុងទឹកដីក្រុម Liverpool គឺ Victor Chust, Sergio Arribasនិង Marvin Park ។
នេះជាឈ្មោះកីឡាករក្រុម Real Madrid ដែលត្រូវតតាំងជាមួយ Liverpool
អ្នកចាំទី៖ Thibaut Courtois, Andriy Lunin, Diego Altube ។
ខ្សែការពារ៖ Eder Militao, Nacho Fernandez, Marcelo, Alvaro Odriozola, Ferland Mendy, Victor Chust។
ខ្សែបម្រើ៖ Toni Kroos, Luka Modric, Casemiro, Fede Valverde, Isco, Marvin Park, Sergio Arribas ។
ខ្សែប្រយុទ្ធ៖ Karim Benzema, Marco Asensio, Vinicius Junior, Mariano Diaz, Rodrygo Goes ៕
ដោយ៖ ភារៈ