ភ្នំពេញ, គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០០យប់នេះ កម្មករ-កម្មារិនី សរុបចំនួន ៦៧៩នាក់ នៅក្នុង រោងចក្រ សរុបចំនួន ២៤ ត្រូវបានរកឃើញ វិជ្ជមាន កូវីដ១៩ ។ នេះបើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ មិននេះបន្តិច ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 យើងខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់មកជាបន្ទាន់។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ៕
...
ដោយ, សិលា