ថវិកាឧបត្ថម្ភរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រូវបានផ្ដល់ជូនដល់មន្រ្តីឧទ្យានុរក្ស និងមន្រ្តីរាជការទាំងអស់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដល់ស្នាក់ការ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃអង្គារ និងព្រឹកថ្ងៃពុធ ២-៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២១ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំសហការីអញ្ជើញនាំយកថវិកាឧបត្ថម្ភ ភេសជ្ជៈ និងនំស្រួយ ទៅប្រគល់ជូនមន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា និងតាមបណ្ដាស្នាក់ការដទៃទៀតក្នុងដែនជម្រក នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ភេសជ្ជៈកូកាកូឡាចំនួន១កេស, នំស្រួយ១ប្រអប់ និងថវិកាចំនួន៤ម៉ឺនរៀលត្រូវទទួលបានក្នុងម្នាក់ៗ ដែលជាការផ្ដល់ជូនពីសំណាក់លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ខាងមុខនេះ ត្រូវបានប្រគល់ជូនដល់មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សដល់ស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃស្រែពក, ដែនជម្រកសត្វព្រៃភ្នំព្រេច, ដែនជម្រកសត្វព្រៃភ្នំណាមលៀរ, ដែនជម្រកសត្វព្រៃលំផាត់, របៀងអភិរក្សជីវៈចម្រុះ, ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន, មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសរុបទាំងអស់១៣៣នាក់ ទទួលបានគ្រប់ៗគ្នា។

ក្នុងឱកាសនេះ មន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូននូវសព្ទសាធុការពរជ័យ សិរីសួស្ដី បវរមហាប្រសើរជូនចំពោះលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមជួបប្រទះតែពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print