លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមច្រានចោលផេចហ្វេសបុកបន្លំ​ ជាទំព័រហ្វេសបុករបស់ក្រសួងសុខាភិបាល

ចែករំលែក៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមច្រានចោលផេចហ្វេសបុកបន្លំ​ ជាទំព័រហ្វេសបុករបស់ក្រសួងសុខាភិបាល​

ភ្នំពេញ, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា, ក្រសួងសុខាភិបាល​ សូមប្រកាសច្រានចោលទាំងស្រុង​នូវទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះ​ “ក្រសួងសុខាភិបាលCOVID-19″​ មានដាក់រូបលោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ (ដូចរូបខាងក្រោមនេះ)​ មិនមែនជាផេចផ្លូវការរបស់ក្រសួងនោះឡេីយ​ គឺជាផេចបន្លំទេ។ ក្រសួង​ ស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច​ ជួយចាត់ការជាបន្ទាន់ផង។ រាល់ការផ្សាយក្នុងទំព័រនេះ​ ក្រសួង​ មិនទទួលខុសត្រូវឡេីយ។ ដូច្នេះ​ សូមសាធារណជន​ មេត្តាកុំជឿលេីការផ្សាយក្នុងទំព័រនេះឱ្យសោះ​ ។ ទំព័រផ្លវការរបស់ក្រសួង​ គឺមានឈ្មោះ​ “ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ ដែលមានធីកព័ណខៀវ​” និងមានរូបអគារក្រសួងសុខាភិបាល​ មានរូបភាពដូចបង្ហាញជូនខាងក្រោមនេះស្រាប់។ សូមអរគុណ

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print