ករណី​ចោរ​ចូល​លួច​ប្រេងម៉ាស៊ូត នៅ​ក្នុង​ការដ្ឋាន​ព្រ​លាន​យន្ត​សៀមរាប​ថ្មី ត្រូវ​សមត្ថកិច្ច​កសាងសំណុំរឿងបញ្ជូនទៅតុលាការ​

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ​២០២១នេះ​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់​ បានសកម្មភាពចូល​លួច​ប្រេងម៉ាស៊ូត នៅ​ក្នុង​ការដ្ឋាន​ព្រ​លាន​យន្ត​សៀមរាប​ថ្មី​។

បេីតាមរបាយកា​រណ៍របស់កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សូត្រ​និគម​ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ​២០២១ថា​ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ឈ្មោះ អ៊ុយ ច​យ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បានរាយការណ៍ថា​ មានករណី​ចោរ​ចូល​លួច​ប្រេងម៉ាស៊ូត នៅ​ក្នុង​ការដ្ឋាន​ព្រ​លាន​យន្ត​សៀមរាប​ថ្មី។ ភ្លាមនោះ​ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​សូត្រ​និគម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ឹម មុន្នី មេបញ្ជាការ​មូលដ្ឋាន​ស្រុក និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​សួរនាំ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក រួច​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ករណី​ឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ត្រង់​ចំណុច​ក្នុង​ការដ្ឋាន​ព្រ​លាន​យន្តហោះ​ថ្មី ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

មន្រ្តីដដែលបន្តថា​ ជនសង្ស័យឈ្មោះ ស៊​ត់ សើម អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​មាន​បក្ខពួក​មួយ​ចំនួន​ទៀត បាន​រត់គេច​ខ្លួន​បាត់ ។

មន្រ្តីកងរាជអាវុធហត្ថ​ បន្ថែមទៀតថា​ បន្ទាប់ពី​ឃាត់ខ្លួន​និងសាកសួរ​ឈ្មោះ ស៊​ត់ សើម បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្ខពួក​ពិតជា​បាន​ចូល​លួច​ប្រេង​នៅ​ចំណុច​ក្នុង​ការដ្ឋាន​ខាងលើ​ប្រាកដ​មែន។ ចំណែក​​វត្ថុ​តាង​ដកហូត​រួម​មាន ៖ ម៉ូតូ​ចំនួន​០៤​គ្រឿង ប្រេងម៉ាស៊ូត​ចំនួន​០៩​កាន ស្មើ​និង​២៧០​លី​ត្រ កាន​ទទេ​ចំនួន​១១​កាន ,​ទូរស័ព្ទ​០១​គ្រឿង (​ម៉ាក​OPPO)​។

បច្ចុប្បន្នជនសង្ស័យ និង​វត្ថុ​តាង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅថ្ងៃទី១៥​ ខែមេសា​នេះ​ បានកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​នីតិវិធី​។ រីឯ​បក្ខពួក​២នាក់ទៀត​ ដែលកំពុង​រត់គេច​ខ្លួន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោសតាមច្បាប់ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print