អភិបាលខេត្តរតនគិរី: ការងារចាក់វ៉ាក់សាំង​ គឺនៅតែដំណេីរការធម្មតា​ រិតតែសម្រុកធ្វេីទៀតផង​ ដោយមិនមានពន្យាពេល​ ឫផ្អាកនោះឡេីយ​ !

ចែករំលែក៖

ខេត្តរតនគិរី: លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី ការងារចាក់វ៉ាក់សាំង​ គឺនៅតែដំណេីរការធម្មតា​ រិតតែសម្រុកធ្វេីទៀតផង​ ដោយមិនមានពន្យាពេល​ ឫផ្អាកនោះឡេីយ​ ! លោកថ្លែងបែបនេះនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ខណ:លោកចុះត្រួតពិនិត្យគោលដៅសមត្ថកិច្ច អាជ្ញាធរកំពុងអនុវត្តវិធានការបិទការឆ្លងកាត់ខេត្ត។

លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា, ខ្ញុំសូមជម្រាបជូនលោក​ លលោកស្រី ទាំងអស់មេត្តាជ្រាបថា​ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ ការងារចាក់វ៉ាក់សាំង​ គឺនៅតែដំណេីរការធម្មតា​ រិតតែសម្រុកធ្វេីទៀតផង​ ដោយមិនមានពន្យាពេល​ ឫផ្អាកនោះឡេីយ​ ទោះជាមានការបិទ​ ឫបម្រាមមិនឱ្យចេញចូលពីខណ្ឌមួយទៅខណ្ឌមួយ​ ឫពីស្រុកមួយទៅស្រុកមួយ។ អ្នកដែលត្រូវចាក់លេីកទីពីរ​ ចាំបាច់ត្រូវតែមកចាក់តាមពេលវេលាដែលបានកំណត់រួចហេីយ​ ដោយប្រេីប្រាស់កាតចាក់វ៉ាក់សាំងបង្ហាញអាជ្ញាធរមូលដ្ឋាន​ ឫសមត្ថកិច្ច​ ដេីម្បីបានមកចាក់វ៉ាក់សាំងលេីកទីពីរជាចាំបាច់។ រីឯ​ អ្នកដែលត្រូវចាក់លេីកទីមួយ​ ជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន​ ឃុំ-សង្កាត់​ ដែលត្រូវសម្របសម្រួលទទួលខុសត្រូវ​ ធ្វេីយ៉ាងណាឱ្យក្រុមគោលដៅកំណត់រួចហេីយនោះ​ ពួកគាត់បានទៅចាក់វ៉ាក់សាំងទៅតាមទីតាំងរៀងៗខ្លួន។ អ្នកដែលមិនត្រូវគោលដៅ​កំណត់របស់រាជរដ្ឋភិបាល​ មិនត្រូវអនុញ្ញាតឱ្យទៅចាក់នោះឡេីយ​ ដោយរងចាំដល់វេនសឹមឱ្យទៅចាក់។
លោកបន្តថា, ជនបរទេស​ ដែលទទួលបានការអនុញ្ញាតឱ្យចាក់ហេីយនោះ​ ខ្ញុំស្នេីសុំក្រសួង​ការបរទេស ឫសាមីក្រសួង​ ដូចជាក្រសួងអប់រំ​ យុវជន​ និងកីឡា​ ដែលមានទីប្រឹក្សា​ ឫសាមីអង្គការដែលទទួលបានការណែនាំជាលិខិតពីក្រសួងការបរទេសរួចហេីយនោះ​ ហេីយដែលការស្នេីសុំចាក់ទទួលបានការអនុញ្ញាតរួចហេីយៗកំពុងតែដំណេីរការចាក់នៅមជ្ឈមណ្ឌលគាំពារមាតា​ និងទារកជារៀងរាល់ថ្ងៃនេះ​ ធ្វេីការបញ្ជាក់ជូនដោយមានលិខិតត្រឹមត្រូវជូនដល់អង្គការអន្តរជាតិ​ ឫសាមីទីប្រឹក្សាក្រសួង​ ដេីម្បីអាចធ្វេីដំណេីរទៅចាក់វ៉ាក់សាំងបាន។ ជនបរទេស​ ដែលមានកាតចាក់វ៉ាក់សាំងលេីកទីមួយរួចហេីយនោះ​ ត្រូវប្រេីកាតចាក់វ៉ាក់សាំងបង្ហាញសមត្ថកិច្ច​ ថាខ្លួនមានតម្រូវការទៅចាក់លេីកទីពីរជាចាំបាច់ផងដែរ។ ខ្ញុំស្នេីសុំលោក​ លោកស្រីប្រធានអនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌក្រសួង​ ឫរាជធានី-ខេត្ត​ សុំមេត្តាចាត់ចែងឱ្យមានប្រសិទ្ធិភាពខ្ពស់​ ដេីម្បីចៀសវាងនូវការខកខានរបស់បុគ្គលក្នុងការទៅទទួលយកវ៉ាក់សាំងទាំងលេីកទីមួយ​ និងលេីកទីពីរនេះ។ សូមលោកប្រធាន​ និងអនុប្រធានលេខាធិការដ្ឋាន​ គ.វ.ក-១៩​ ធ្វេីការសម្របសម្រួលបន្តទៀតជាមួយផ្នែកពាក់ព័ន្ធលេីកិច្ចការនេះ។ ខ្ញុំសូមអរគុណជាអនេកនូវរាល់ការយកចិត្តទុកដាក់ទាំងអស់លេីកិច្ចការដ៏សំខាន់នេះ។ សូមជូនពរឆ្នាំថ្មី​ សុខភាពល្អ​ ចៀសផុតការឆ្លងវីរុសកូវីដ-១៩​ ជូនលោក​ លោកស្រីទាំងអស់គ្នា​ និង​ ចូលឆ្នាំនៅផ្ទះ​!
សូមអរគុណ

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print