ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបដល់បងប្អូនអាជីវករ បុគ្គលិក-កម្មករ និងប្រជាពលរដ្ឋទូទៅដែលមានអាការៈ ក្ដៅខ្លួន ក្អក-កណ្ដាស់ ពិបាកដកដង្ហើម ឬសង្ស័យមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ សូមអញ្ជើញទំនាក់ទំនងជាមួយមូលដ្ឋានសង្កាត់ដែលខ្លួនរស់នៅ ដើម្បីស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរទៅកាន់ទីតាំងប្រមូលយកសំណាកដែលនៅជិតលំនៅឋានរបស់ខ្លួន ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងទិសដៅ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅទៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល និង អនុគណៈកម្មការ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានជំរុញការប្រមូលយកសំណាកតេស្ដរកវីរុសកូវីដ-១៩ នៅរាជធានី ភ្នំពេញ ដោយផ្តោតសំខាន់លើតំបន់ដែលមានការផ្ទុះវិជ្ជមានជំងឺកូវីដ-១៩ ច្រើនករណី ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កម្មករ និងប្រជាពលរដ្ឋទូទៅដែលមានអាការៈ ក្ដៅខ្លួន ពួក កណ្ដាស់ ពិបាកដកដង្ហើម ឬ សង្ស័យមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ – ១៩ សូមអញ្ជើញទំនាក់ទំនងជាមួយមូលដ្ឋានសង្កាត់ ដល់ខ្លួនរស់នៅ ដើម្បីស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរទៅកាន់ទីតាំងប្រមូលយកសំណាកដែលនៅជិតលំនៅឋានរបស់ខ្លួនបំផុត រួមមាន
១- វិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា
– វិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
៣- សាលាបឋមសិក្សាសុភមង្គម ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
៤- វិហារព្រះយេស៊ូ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
៥- ទីតាំងបណ្តោយផ្លូវឌួងងៀប ជិតរោងចក្រអ៊ីនហាន ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
៦- ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
៧- មណ្ឌលថែទាំជីវិត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
៨- និង ទីតាំងមួយចំនួនទៀតកំពុងរៀបចំ ដែលរដ្ឋបាលរាជធានីភ្នំពេញនឹងជូនដំណឹងពេលក្រោយទៀត។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់រដ្ឋបាលសង្កាត់ទាំង ១០៥ នៃខណ្ឌទាំង ១៤ ត្រូវរៀបចំមន្ត្រី ប្រចាំការដើម្បីផ្តល់ “លិខិតអនុញ្ញាត” ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលត្រូវទៅធ្វើតេស្កយកសំណាក តាមទម្រង់នៃលើទំព័រអនុញ្ញាតដែលបានភ្ជាប់មកជាមួយស្រេច។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវអញ្ជើញទៅទំនាក់ទំនងជាមួយ មូលដ្ឋានសង្កាត់ និងត្រូវធ្វើដំណើរទៅកាន់ទីតាំងធ្វើតេស្តយកសំណាក សូមមេត្តាអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព ដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ។៣ ការពារ និង ៣ កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួម សហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
.ដោយ, សុខ ខេមរា