ការផ្លាស់ប្តូរក្រុមចំនួន៣៦ក្រុមនៅក្នុងក្របខ័ណ្ឌ Champions League ត្រូវបានគេរំពឹងថា នឹងត្រូវបានព្រមព្រៀងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
សារព័ត៌មាន BBC Sport បានផ្សាយថា ទម្រង់ថ្មីដ៏ចម្រូងចម្រាសដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៤ និងដំណើរការរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣៣ គ្រោងនឹងត្រូវចុះហត្ថលេខានៅខែខាងមុខ។ ប៉ុន្តែការប្រកាសគម្រោងដែលបានគ្រោងទុកត្រូវបានលុបចោលចំពេលមានអំណះអំណាងជុំវិញការចូលរួមរបស់ក្លិបក្នុងដំណើរការនៃការប្រកួត។
ព័ត៌មានលម្អិតទាំងអស់មិនត្រូវបានព្រមព្រៀងគ្នាទេ ប៉ុន្តែកិច្ចប្រជុំសំខាន់ៗកាលពីថ្ងៃសុក្របានគូសបញ្ជាក់អំពីវឌ្ឍនភាពគ្រប់គ្រាន់សម្រាប់ទម្រង់ថ្មីត្រូវបានបង្ហាញដល់គណៈកម្មាធិការប្រតិបត្តិដ៏មានឥទ្ធិពលរបស់យូហ្វានៅថ្ងៃចន្ទ។
ទំរង់ថ្មីនេះនឹងឃើញមានក្លិបចំនួន៣៦ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ “ដំណាក់កាលប្រកួតវគ្គដំបូង” ដែលក្លិបទាំងអស់នឹងប្រកួតជាមួយនឹងក្រុមខ្លាំងចំនួន១០។ នេះនឹងនាំឱ្យមានតារាងលីកមួយដោយមានវគ្គជម្រុះក្នុងលីកកំពូលៗទាំង៨សម្រាប់វគ្គជម្រុះ និងវគ្គ១៦ក្រុមបន្ទាប់នឹងត្រូវប្រកួតជម្រុះសម្រាប់៨កៅអីដែលនៅសល់។
ទំរង់នេះត្រូវបានរងការរិះគន់ពីក្រុមអ្នកគាំទ្រមិនតិចទេ ព្រោះក្រុម២ក្នុងចំណោម៤ត្រូវបានបន្ថែមទៀតនឹងត្រូវបានផ្តល់ជូនដោយផ្អែកលើមូលដ្ឋាននៃការប្រកួតកន្លងមកដល់ក្លិបដែលឈរក្នុងចំណាត់ថ្នាក់ ខ្ពស់បំផុតដែលមិនមានសិទ្ធិចូលរួមប្រកួតក្នុង Champions League ដោយស្វ័យប្រវត្តិ ប៉ុន្តែបែរជាត្រូវបានឲ្យចូលរួមប្រកួតប្រជែងនៅអឺរ៉ុបមួយទៀតទៅវិញ។
ប្រសិនបើដំណើរការនេះមាននៅក្នុងរដូវកាលនេះក្រុមហង្សក្រហម Liverpool អាស្រ័យលើលទ្ធផលនៃការប្រកួតដណ្តើមពានរង្វាន់ក្នុងស្រុក ហើយក្រុមតោខៀវ Chelsea គឺជាក្លិបដែលបានទទួលផលប្រយោជន៍។
ការរិះគន់ជុំវិញទំរង់នេះគឺថាវានឹងដកមូលដ្ឋានគ្រឹះនៃគុណសម្បត្តិរបស់ក្លិបដែលស្ថិតនៅជុំវិញទីតាំងលីក ខណៈក្រុមមួយអាចមានសិទ្ធិទទួលបានពានរង្វាន់ក្របខ័ណ្ឌ Champions League ទោះបីជាក្រុមនេះទទួលបានចំណាត់ថ្នាក់ទាបជាងក្រុមនៅក្នុងលីកតែមួយដែលខកខានក៏ដោយ ៕ដោយ៖ភារៈ