កីឡាករ Dan Evans លេខមួយមកពីអង់គ្លេសបានផ្តួលកីឡាករ David Goffin របស់បែលហ្ស៊ិក និងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Monte Carlo Masters ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសៅរ៍ ទី១៧ មេសានេះ។
កីឡាករ Dan Evans ដែលបានអះអាងថាជាជ័យជម្នះធំបំផុតនៃអាជីពរបស់គាត់ដោយបានផ្តួលកីឡាករ Novak Djokovic ក្នុងជុំមុនឈ្នះក្នុងលទ្ធផល ៥-៧ ៦-៣ ៦-៤ ។
គាត់បានខកខានការឈ្នះ៤ពិន្ទុនៅក្នុងសិតចុងក្រោយ ហើយបន្ទាប់មកគាត់បានយកពិន្ទុនៃការប្រកួតនៅក្នុងការលេងដំបូងរបស់គាត់ដើម្បីឈ្នះក្នុងរយៈពេលពីរម៉ោងនិង៤៦នាទី។
កីឡាករ Dan Evans នឹងត្រូវប្រកួតជាមួយ Stefanos Tsitsipas ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Masters Series លើកដំបូងរបស់គាត់។ កីឡាករលេខ៥ពិភពលោកសញ្ជាតិក្រិក Stefanos Tsitsipas បានយកឈ្នះក្នុងលទ្ធផល ៧-៥ ទល់នឹង Alejandro Davidovich Fokina នៅពេលដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចូលនិវត្តន៍។
កីឡាករ Evans ក៏នឹងចាប់ដៃគូជាមួយ Neal Skupski សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាគូនៅថ្ងៃសៅរ៍នេះបន្ទាប់ពីគូនេះបានយកឈ្នះ Raven Klaasen និង Ben McLachlan ក្នុងលទ្ធផល ១-៦ ៧-៦ (៧-៥) ១០-៤ ក្នុងការប្រកួតកាត់សេចក្តី។
កីឡាករ Evans បាននិយាយថា “វាជាសប្តាហ៍ដ៏ល្អមួយ ខ្ញុំរីករាយជាមួយការប្រកួតនេះ។ វាងាយស្រួលក្នុងការនិយាយថា អ្នករាល់គ្នាបានប្រាប់ខ្ញុំថាខ្ញុំអាចលេងនៅលើដីឥដ្ឋពីមុន។ វាមិនមែនជារឿងសាមញ្ញទេ បើមិនដូច្នេះទេយើងនឹងឈ្នះការប្រកួតគ្រប់ពេល។ ខ្ញុំមានអារម្មណ៍ស្រួលជាងមុនក្នុងការផ្លាស់ប្តូរទីលានប្រកួត វាមានភាពងាយស្រួលជាង ជាក់ស្តែងខ្ញុំបានធ្វើការជាមួយគ្រូបង្វឹក ដោយហាត់ប្រាណពីរបីសប្តាហ៍មុនការប្រកួត” ៕ដោយៈភារៈ