ភ្នំពេញ, សេចក្ដីណែនាំ របស់ គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) ស្តីពី ការចាក់វ៉ក់សាំងដូសទី២ ជូនដល់បុគ្គលដែលកំពុងអនុវត្តការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជងឺកវីដ-១៩។
ដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងដើម្បីចូលរួមចំណែកអនុវត្តវិធានការបិទខ្ទប់ភូមិ សាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធ ភាពខ្ពស់ គ.វ .ក-១៩ សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា បុគ្គលដែលកំពុងស្ថិតនៅក្នុងវិធានការ បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ហើយដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ មិន អនុញ្ញាតឱ្យបុគ្គលនោះធ្វើដំណើរទៅកាន់ទីកន្លែងចាក់វ៉ាក់សាំងដែលខ្លួនបានចាក់ដួសលើកទី១ ដោយសូមអញ្ជើញធ្វើទំនាក់ ទំនងជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបុគ្គលនោះកំពុងតែស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ ដោយមិនឱ្យមានការហួសថ្ងៃកំណត់សម្រាប់ចាក់ដូសលើកទី២នោះឡើយ (នៅចន្លោះថ្ងៃទី១៤ ទៅថ្ងៃទី២៨ បន្ទាប់ពីថ្ងៃចាក់ដូស លើកទី១) ដើម្បីរក្សាគុណភាពវ៉ាក់សាំងក្នុងការបង្កើតបាននូវអង់ទីគ័រនៅក្នុងខ្លួនអ្នកដែលបានចាក់ជួសលើកទី១រួចហើយ។ ដោយ ឡែកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ មានកកស្ទះការធ្វើដំណើររបស់បងប្អូន ចូលមករាជធានីភ្នំពេញ សូមទីតាំងចាក់វ៉ាក់សាំង ទាំងអស់នៅទីក្រុងភ្នំពេញ ផ្អាកការចាក់វ៉ាក់សាំងចំនួន ៣ថ្ងៃសិន ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែមេសា ឆ្នាំ២០២១ នេះ។ ប្រសិនបើមានបុគ្គលដែលបានទៅដល់ទីតាំងចាក់វាក់សាំងរួចហើយនោះ សូមចាក់ជូនពួកគាត់ តែនៅពេលអស់មនុស្សដែលនៅរង ចាំនៅទីតាំងចាក់វ៉ាក់សាំងសម្រាប់ហើយនោះ សូមផ្អាកការចាក់វាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ហើយនឹងដំណើរការចាក់ ជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
ក្នុងន័យនេះ គ.វ .ក-១៩ សូមធ្វើការណែនាំអំពីការចាក់វ៉ាក់សាំងដូសទី២ សម្រាប់អាជ្ញាធរខេត្ត និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងបុគ្គលដែលកំពុងអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលនេះ ហើយដែលបុគ្គលមួយចំនួនដល់ថ្ងៃត្រូវចាក់ដូសលើកទី២ តែកំពុងតែស្នាក់នៅតាមរាជធានី-ខេត្ត ហើយមិនអាចធ្វើដំណើរ មកចាក់នៅទីតាំងដែលខ្លួនបានចាក់លើកទី១បាន មានដូចតទៅ៖
* គ.វ.ក-១៩ នឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥.០០០ដួសចេញពីស្តុកបម្រុង ដើម្បីបន្ថែមជូនទៅរាជធានី-ខេត្ត ក្នុង ចំនួន ២០០ដុសសម្រាប់មួយខេត្ត ដើម្បីចាក់ជូនដល់បុគ្គលដែលដល់ពេលវេលាត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដួសទី២ ហើយ តែកំពុងជាប់ក្នុងស្ថានភាពបិទខ្ទប់នៅតាមរាជធានី -ខេត្តនានា ឧទាហរណ៏៖ បុគ្គលដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់លើកទី១នៅទីតាំងក្នុងរាជធានីភ្នំពេញ តែបច្ចុប្បន្នកំពុងតែជាប់បម្រាមធ្វើដំណើរនៅខេត្តណាមួយ ហើយ ត្រូវដល់ពេលទៅទទួលវាក់សាំងស៊ីណូវ៉ាក់ដូសទី២ គឺបុគ្គលនោះ អាចទៅចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២បាន នៅ តាមទីតាំងចាក់វាក់សាំងកំណត់ដោយមន្ទីរសុខាភិបាលខេត្តនោះ នៅក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់នេះ ដោយ មិនចាំបាច់ធ្វើដំណើរវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ដើម្បីចាក់ដូសទី២នោះទេ ។ អនុគណៈកម្មការគ្រប់គ្រងវ៉ាក់សាំង កូវីដ-១៩ នឹងដឹកជញ្ជូនវ៉ាក់សាំងនូវដូសដូចបានជម្រាបជូនខាងលើ ជូនដល់ខេត្តនិមួយៗ ចាប់ពីថ្ងៃ អាទិត្យទី១៨ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចនៅតាមមូលដ្ឋាន មិនត្រូវអនុញ្ញាតិឲ្យបុគ្គលធ្វើដំណើរឆ្លងខេត្ត-ក្រុង នៅក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់នេះ ក្នុងគោលបំណងទៅទទួលវាក់សាំងដូសទី២នោះឡើយ។ ដោយឡែក សម្រាប់បុគ្គលដែល កំពុងតែរស់នៅ ឬស្នាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល កំណត់ទី តាំងចាក់វ៉ាក់សាំងដែលនៅជិតពួកគាត់ ហើយសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ទីកន្លែង សម្រួលអនុញ្ញាតឱ្យបុគ្គល ដែលមានតម្រូវការចាក់វ៉ាក់សាំងលើកទី២ (ប្រើប្រាស់កាតចាក់វ៉ាក់សាំងសម្រាប់អ្នកត្រូវចាក់ដួសលើកទី២ ជាមួយនិង អត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និងតាមការសម្របសម្រួលរបស់ក្រសួង ស្ថាប័ន សម្រាប់បុគ្គលិក បុគ្គលិកជាប់កិច្ចសន្យា ក្រុមគ្រួសារបុគ្គលិក ដែលសាមីក្រសួង – មន្ត្រីរាជការស៊ីវិល -មន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា (កំពុងតែធ្វើសម្រង់បញ្ជីឈ្មោះ) ស្ថាប័នជាអ្នកគ្រប់គ្រងអ្នកចាក់វ៉ាក់សាំងនៅតាមក្រសួង-ស្ថាប័នរបស់ខ្លួន និងតាមការសម្របសម្រួល របស់អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ខណ្ឌ ខេត្ត ក្រុង រាជធានី ដែលមានទីតាំងចាក់វ៉ាក់សាំង ជូនដល់ប្រជាជនទូទៅដែលរស់ នៅ ឬស្នាក់នៅតាមមូលដ្ឋានរបស់ខ្លួន សម្រាប់បុគ្គលដែលត្រូវចាក់ដួសលើកទី២ក្នុងពេលអនុវត្តវិធានការបិទខ្ទប់នេះ និង សម្រាប់អ្នកដែលត្រូវទៅចាក់ដូសលើកទី១ នាពេលខាងមុខនេះ បានធ្វើដំណើរទៅកាន់ទីតាំងដែលពួកគាត់ត្រូវចាក់វ៉ាក់សាំងទាំងលើកទី២ ឬលើកទី១ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលដើម្បីពួកគាត់អាចបានទៅចាក់វ៉ាក់សាំងតាមពេល វេលាកំណត់នៅតាមទីតាំងដែលបានកំណត់ជូនពួកគាត់ ដោយមិនមានការខកខានឡើយ។ នាពេលឆាប់ៗខាងមុខនេះ នឹង មានការចាប់ផ្ដើមចាក់ដួសលើកទី១ វ៉ាក់សាំងដែលទទួលបានជាបន្តបន្ទាប់ ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតជានាយករដ្ឋមន្ត្រី រួចហើយ គឺត្រូវសម្រុកចាក់ជូនដល់ក្រុមគោលដៅមួយចំនួនទៀតនៅរាជធានីភ្នំពេញ ឱ្យបានគ្រប់គ្នា ដូចជាក្រុមគ្រួសារបុគ្គលិកមន្ត្រីរាជការស៊ីវិលនិងបុគ្គលិកជាប់កិច្ចសន្យានៅរាជធានីភ្នំពេញជាដើម(គវក-១៩ នឹងមានការជូនព័ត៌មានដោយឡែកអំពីការចាក់ដូសទី១ សម្រាប់នៅរាជធានីភ្នំពេញ)។
លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវចំនួនបុគ្គលដែលជាប់នៅ ក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនដោយតម្រូវការអនុវត្តវិធានការបិទខ្ទប់ តែដល់ថ្ងៃត្រូវចាក់វ៉ាក់សាំងស៊ី ណូវ៉ាក់ដូសទី២ ត្រូវចាត់ចែងឱ្យមានការជួយសម្របសម្រួលដល់ពួកគាត់ឲ្យបានចាក់វាក់សាំងដួសទី២ទៅតាម ពេលវេលានៃការចាក់លើកទី២នេះ ដោយមិនឱ្យហួសពេលកំណត់ចាក់លើកទី២ នៅតាមមូលដ្ឋានសុខាភិបា លដែលនៅជិតពួកគាត់។ ក្នុងករណីមានការខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនបុគ្គលដែលជាប់ក្នុងការអនុវត្ត វិធានការបិទខ្ទប់លើសពីចំនួន២០០ដូសដែលនឹងផ្តល់ជូនបន្ថែមនេះ សូមផ្ដល់ដំណឹងមក គ.វ.ក-១៩ ឲ្យបាន ឆាប់បំផុត ដើម្បីធ្វើការផ្គត់ផ្គង់វ៉ាក់សាំងជូនបានទាន់ពេលវេលា។ លើសពីនេះទៀត មន្ទីរសុខាភិបាលរាជធានី ខេត្ត ដែលមានវ៉ាក់សាំងនៅសល់ពីការចាក់ជូនប្រជាពលរដ្ឋនូវដូសទី២ហើយនោះ ត្រូវគ្រប់គ្រងវ៉ាក់សាំងដែលនៅ សល់ឲ្យបានហ្មត់ចត់ ដោយមិនត្រូវយកទៅចាក់ខុសគោលដៅបានកំណត់ និងសូមរាយការណ៏ជូនថ្នាក់លើ ដើម្បីធ្វើការពិនិត្យបែងចែកជូនដល់ទីតាំងដែលមានការខ្វះខាត។
បុគ្គលដែលកំពុងជាប់ក្នុងបម្រាមធ្វើដំណើរ ហើយដល់ពេលវេលាត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ (ចន្លោះពីថ្ងៃ – ទី១៤ ដល់ ថ្ងៃទី២៨ បន្ទាប់ពីថ្ងៃចាក់ដូសទី១រួច) សូមអញ្ជើញទៅទទួលក់សាំងដុសទី២នៅរាជធានី-ខេត្ត៕
ដោយ, សុខ ខេមរា