អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សុខចិត្តលក់អង្ករជូនប្រជាពលរដ្ឋ ក្នុង១តោនខាត ៤០ដុល្លារ ! ទីបំផុត សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា

ចែករំលែក៖

ភ្នំពេញ,  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាន កោតសរសើរ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ហ៊ានលក់អង្ករខាតដើម ជូនប្រជាពលរដ្ឋ។

 កាលពីល្ងាច ថ្ងៃទី១៦ ខែមេសា ២០២១ ក្នុងសារពិសេសបន្ទាន់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  ទាក់ទងនឹងការដាក់ចេញបទបញ្ជាជាថ្មីទៀត ជុំវិញការហាមផ្តាច់ការចរាចររបស់ប្រជាពលរដ្ឋរយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិនិងឆ្លងខេត្ត សម្ដេចតេជោ បានសរសើរចំៗ ដល់ផ្សារកសិផលធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានលះបង់ធនធាន ទិញអង្ករទុកលក់ចេញខាតដើម ដើម្បីទប់តម្លៃអង្ករឡើងថ្លៃខ្លាំងលើទីផ្សារ ក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ ។

សូមជម្រាបជូនថា, «ក្រុមហ៊ុនរបស់ ឡេង ណាវ៉ាត្រា បានលក់អង្ករខាតដល់ជាង ៤០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយតោន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលមានតម្រូវការស្បៀងពិតប្រាកដ»។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងសារសំឡេងពិសេស ល្ងាចថ្ងៃទី១៦ ខែមេសា។

គួរបញ្ជាក់ថា ផ្សារកសិផលធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាទីផ្សារដ៏គំរូមួយ ក្នុងចំណោមអ្នកលក់ទំនិញជាច្រើនផ្សេងៗទៀត ដែលមិនត្រឹមតែ មិនឆ្លៀតឱកាសដំឡើងថ្លៃទំនិញសព្វមុខរបស់ខ្លួនទេ ថែមទាំងហ៊ានលះបង់ទម្លាក់លុយ ស្វែងរកដៃគូផ្គត់ផ្គង់អង្ករដល់រាប់ពាន់តោន ហើយលក់ចេញវិញខាងដើមថែមទៀតផង។

ក្នុងមួយតោន ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ៤០ដុល្លារអាមេរិក ដោយតម្លៃមួយប៉ាវទម្ងន់ ៥០ គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ។ តម្លៃនេះ បើធៀបទៅនឹងតម្លៃអង្ករទាំង លក់រាយ និងលក់បោះដុំ គឺគ្មានឡើយ ព្រោះតម្លៃអង្ករនៅលើទីផ្សារ មួយចំនួនត្រូវឈ្មួញឱកាសនិយម ដំឡើងថ្លៃតាមតែមាត់ខ្លួនថា កន្លែងខ្លះឡើងថ្លៃដល់មួយបាវជាង ១០ម៉ឺនរៀល ឬចូលជិត ២០ម៉ឺនរៀល ក៏មានដែរ។

ដូច្នេះ សូមបងប្អូនអតិថិជនទាំងអស់ ឈប់បារម្ភពីបញ្ហានេះទៀតទៅ! អតិថិជនអាចកុម្ម៉ង់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគសព្វមុខដទៃទៀត នៅតាមគ្រប់សាខា ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយគ្រាន់តែបញ្ជាទិញតាមអនឡាញ ដោយគ្រាន់តែចូលទៅបញ្ជាក់លេខទូរស័ព្ទ និងទីតាំង លើហ្វេសប៊ុកផេក ផ្សារ ឡេង ណាវ៉ាត្រា ខាងបុគ្គលិកផ្សារនឹងទាក់ទងទៅអតិថិជនវិញមិនខាន។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកវិនិយោគទុនដែលវ័យក្មេងនៅកម្ពុជា,  លោកបានចូលរួមចំណែកធំធេងបំផុតជាមួយរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈដែលគ្រាជួបការលំបាក ។ មួយរយៈនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយដល់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់តាមរយៈរាជរដ្ឋាភិបាល , ជួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំង covid-19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ, បរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា ដើម្បីឧទ្ទិសដល់អ្នកមានគុណដែលបានចែកឋាន , និងការបរិច្ចាគជាច្រើនទៀតដែលលោកបានធ្វើដោយចិត្តសប្បុរសធម៍ ខ្មែរស្រលាញ់ខ្មែរ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print