សំបុកកូវីដ-១៩ម្លេះ ! គ្លីនិក គីរីរម្យ​ ដែលមានទីតាំងនៅផ្ទះលេខ ៧៧​ ផ្លូវលេខ ១១៥ ​សង្កាត់វាលវង់ ខណ្ឌ៧មករា​ កម្រិតហានិភ័យ

ចែករំលែក៖

ភ្នំពេញ, បើយោងតាមការលើកឡើងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៧ ខែមេសានេះ បញ្ជាក់ថា,គ្លីនិក គីរីរម្យ​ ដែលមានទីតាំងនៅផ្ទះលេខ ៧៧​ ផ្លូវលេខ ១១៥ ​សង្កាត់វាលវង់ ខណ្ឌ៧មករា​ កម្រិតហានិភ័យ ខណ:មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមពាក់ម៉ាស់ រក្សារគម្លាត លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅគ្លីនិក គីរីរម្យ​ ដែលមានទីតាំងនៅផ្ទះលេខ ៧៧​ ផ្លូវលេខ ១១៥ ​សង្កាត់វាលវង់ ខណ្ឌ៧មករា​ កម្រិតហានិភ័យ។ ចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ៖

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
📌​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
📌​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សូមអរគុណ!

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print