ភ្នំពេញ, គ្រប់គោលដៅទាំង១៤ខណ្ឌ ស្មើនឹង១០៥សង្កាត់-ប៉ុស្តិ៍ គឺ កម្លាំងនគរបាលរាជធានីភ្នំពេញបន្តយាមប្រចាំការនៅគ្រប់បណ្តាលគោលដៅភូមិសាស្ត្របិទខ្ទប់ហាមឃាត់ការធ្វើដំណើរទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ អនុវត្តតាមការណែនាំរបស់គណ:បញ្ជាការឯកភាពក្រុង , បទបញ្ជារសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបជូនជនរួមជាតិផង ! មិនថាយប់ថ្ងៃ ភ្លៀង ក្តៅរងារយ៉ាងណា ក៏សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលលរាជធានីភ្នំពេញ នៅតែបន្តពុះពារ ប្រចាំការតាមគ្រប់គោលដៅបិទខ្ទប់ ក្នុងគោលបំណងដើម្បីចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី-១៩ ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ទោះជាមានភ្លៀងធ្លាក់យ៉ាងណា ក៏កម្លាំងនគរបាលរាជធានីភ្នំពេញ នៅតែខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងគោរពវិន័យ។
សមត្ថកិច្ចគ្រប់រូបក៏ចង់នៅផ្ទះជួបជុំក្រុមគ្រួសារដូចបងប្អូនប្រជាពលរដ្ឋទូទៅដែរ ប៉ុន្តែជាតួនាទីភារកិច្ចដើម្បីបម្រើសង្គមជាតិ និងប្រជាពលរដ្ឋ ក្នុងបំណាក់កាលនេះ សមត្ថកិច្ចត្រូវតែលះបង់គ្រប់យ៉ាង ដើម្បីជាតិ ដៃម្ខាងបម្រើសេវាជូនប្រជាពលរដ្ឋ ល្បាតការពារ ទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន ហើយដៃម្ខាងទៀតត្រូវចូលរួមសហការជាមួយគ្រូពេទ្យក្នុងការការពារទីតាំងព្យាបាល និងទីតាំងធ្វើចត្តាឡីស័ក ហើយភារកិច្ចចំបងមួយទៀតគឺ ប្រចាំការតាមគ្រប់គោលដៅបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ដូច្នេះបើបងប្អូនមានឱកាសនៅផ្ទះជួបជុំគ្រួសារ សូមកុំចេញក្រៅផ្ទះ ដេីម្បីជាការចូលរួមចំណែកមួយយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការឆ្លងរាលដាលវីរុសកូវីដ-១៩ ក៏ដូចជាការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ៕
ដោយ, សិលា