ភ្នំពេញ: លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានបង្ហោះលើ facebook ផ្លូវការ របស់លោកថា,
ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមរយៈសេចក្តីសម្រេចលេខ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១!
លោកថ្លែងថា, សូមជម្រាបជូនថា វិធានការនេះត្រូវបានរឹតបន្តឹងលើការហាមឃាត់ ក្នុងការចេញពីផ្ទះ ក្នុងការធ្វើដំណើរ ការជួបជុំ និងសកម្មភាពការងារ-អាជីវកម្ម!
អ្នកដែលបំពាននឹងបម្រាមចេញពីផ្ទះ និងបម្រាមក្នុងការធ្វើដំណើរ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់នឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន!
ដោយ, សុខ ខេមរា