គ្រួសារជនអត្តឃាតទទួលបានអំណោយពីអាជ្ញាធរខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍​ ៦កើត ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសាឆ្នាំ២០២១ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​ អមដំណេីរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងអាជ្ញាធរស្រុក​ បាននាំយកអំណោយមួយចំនួន មកចែកជូនគ្រួសារសពជនរងគ្រោះឈ្មោះ ធាម ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ដដែលបានធ្វើអត្តឃាតនៅចំណុចអូរជុំ ផ្លូវក្រវ៉ាត់ព្រំដែន​ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១៦​ មេសា​ ២០២១។ អំណោយផ្តល់ជូនរួមមាន: អង្ករ ០២បេ,​ មី​ ០៤កេះ,​ ទឹកសុទ្ធ​ ០២កេះ,​ ត្រីខ ០២យួរ​ និងថវិកាចំនួន​ ៥០ម៉ឺនរៀល។

លោកអភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យ​ និងសួរសុខទុក្ខកងកម្លាំងវរសេនាតូចលេខ៦២១ ដែលកំពុងឈរជើងការពារព្រំដែន នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរជុំ និងទប់ស្កាត់ពលករ​ ប្រជាពលរដ្ឋមិនឲ្យឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ចូលក្នុងសហគមន៍។

នាឱកាសនោះដែរ​លោកអភិបាលខេត្ត​ បាននាំយកនូវគ្រឿងឧបភោគ​ បរិភោគផ្តល់ជូនដល់កងកម្លាំងដែលឈរជេីងនៅទីនោះរួមមាន: មី​ ០១កេះធំ,​ អង្ករចំនួន ២០០គីឡូក្រាម,​ ទឹកត្រី​ ទឹកសុីអុីវ និងថវិកាចំនួន ០១លានរៀល។ ដោយឡែកលោកឧត្តមសេនីយ៍ទោ​ ឡោ សុខា ស្នងការនគរបាលខេត្តក៏បានឧបត្ដម្ភថវិកាបន្ថែមចំនួន ៥០មុឺនរៀលផងដែរ។

ស្ថិតក្នុងឱកាសនោះផងដែរ​ ក្រុមគ្រួសារសពជនរងគ្រោះ​ ព្រមទាំងនាយ​ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរជុំ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​ ព្រមទាំងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ​ និងកងកម្លាំងនគរបាលការពារព្រំដែន ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print