សារលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖. ឥឡូវនេះ​ វីរុសកូវីដ–១៩​ កំពុងតែសកម្ម​ និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន​ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ​ កាស៊ីណូ​ និងរោងចក្រ​ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រេីន។  ពេលបុគ្គលបានឆ្លងវីរុសកូវីដ–១៩​ នៅតាមទីតាំងទាំងនេះ​ ហេីយមកដល់ផ្ទះ​ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន​ សូម្បីតែកូនតូចៗមិនថាអាយុតិច​ ឫច្រេីននោះឡេីយ។  ដូច្នេះ​ ប្រសិនបេីបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ​ “៣ការពារ​ និង​ ៣កុំ​ និងចាក់វ៉ាក់សាំង+នៅផ្ទះជា​បណ្តោះអាសន្ន“​ នោះទេ​ អាយុជីវិតបុគ្គលណាម្នាក់​ ឫអាចមានច្រេីននាក់​ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ–១៩​ ដោយងាយស្រួលហេីយ។  ត្រូវចងចាំថា​ “ពេលនេះ​ សុខភាព​ និងអាយុជីវិតរបស់បុគ្គល​ និងក្រុមគ្រួសារខ្លួន​ គឺពឹងផ្អែកលេីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហេីយ​ បេីមិនចង់មានជំងឺកូវីដ–១៩​ ទេនោះ​ គឺត្រូវខិតខំ​ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី​ ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ​ ដោយអនុវត្តវិធានការដែល​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានដាក់ចេញ​ជាបន្តបន្ទាប់នេះ​ ជាជាងការធ្វេីដំណេីរឆ្ពោះទៅរកជ្រោះមរណ:កូវីដ–១៩​ ដោយសារតែការធ្វេសប្រហែស​ ការផ្គេីន​ ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ“​ ។ កាលសង្រ្គាម​ យេីងខ្លាចត្រូវគ្រាប់ផ្លោង​ នាំគ្នាជ្រកកោនក្នុងត្រង់សេ​ តែពេលនេះ​ យេីងខ្លាចវីរុសកូវីដ–១៩​ ផ្លោងដាក់យេីង​ យេីងត្រូវនាំគ្នានៅផ្ទះ​ ដែលការនៅផ្ទះរបស់យេីង​ វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់​  ហេីយសត្រូវអត់ស្រមោលកូវីដ–១៩​ ពិតជាមានការលំបាក​ក្នុងការស្វែងរកការវាយលុក ហេីយរកយេីងមិនឃេីញទៀតផង។  សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ​ ចៀសផុតពីការវាយលុកជំងឺកូវីដ–១៩​ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ–១៩​ ទាំងអស់គ្នា។

សូមអរគុណ

បំណងល្អពីលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាប្រធាន​ គ.វ.ក–១៩​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា៕

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print