ក្រសួងសាធារណៈការ ចេញសេចក្តីជូនដំណឹង ស្តីពីមរណភាព លោក អ៊ុយ សុវណ្ណារិទ្ធ ដោយសារកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញ សេចក្តីជូនដំណឹង ស្តីពី ករណីមរណភាពដោយសារជំងឺកូវីដ-១៩ របស់ លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដា្ឋនដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមជម្រាបជូន លោក លោកស្រី បុគ្គលិកមន្ត្រីរាជការទាំងអស់មេត្តាជ្រាបថា៖ លោក អ៊ុយ សុវណ្ណារិទ្ធ (អនុប្រធាននាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក) ត្រូវជាស្វាមីរបស់ លោកស្រី គង់ ចន្ធូ និងជាបិតាបង្កើតរបស់ លោក អ៊ុយ សុវណ្ណារ៉ុង បានទទួលមរណភាពនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង១១:៣០នាទី ដោយសារជំងឺកូវីដ-១៩។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃក្រសួង សាធារណការនិងដឹកជញ្ជូន សូមចូលរួមរំលែកមរណៈទុក្ខជាមួយ លោកសី គង់ ចន្ទ និងសមាជិកក្រុម គ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់ ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួននាខណៈនេះ។

ទន្ទឹមនឹងនេះ សូម លោកស្រី និង បុត្រ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នេះ ត្រូវពង្រឹង ស្មារតីឱ្យបានរឹងមាំ និងរក្សាសុខភាពឱ្យបានល្អ ព្រមទាំងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យ និងសូមឆាប់ បានសះស្បើយពីជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមជំរុញ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការទាំងអស់ ត្រូវចូលរួម អនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុតនូវវិធានការ “ពាការពារ និង៣កុំ” តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូម វិញ្ញាណក្ខន្ធ លោក អ៊ុយ សុវណ្ណារិទ្ធ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print