ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ : “សូមអត់ធ្មត់ទាំងអស់គ្នា ចូលរួមទាំងអស់គ្នា យកឈ្នះកូវីដទាំងអស់គ្នា”

ចែករំលែក៖

ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ : “សូមអត់ធ្មត់ទាំងអស់គ្នា ចូលរួមទាំងអស់គ្នា យកឈ្នះកូវីដទាំងអស់គ្នា”

ភ្នំពេញ, លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មុននេះបន្តិច នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានសំណេរលើ facebook ផ្លូវការ របស់លោកដោយក្តីអង្វរជនរួមជាតិ អោយមានការអត់ទ្រាំ អនុវត្តតាមវិធានសុខាភិបាល ដើម្បីសុខភាពខ្លួនឯង ដោយលោកបានលើកឡើងថា, ទីក្រុងវូហានបានបិទខ្ទប់ជិត៣ខែ (២៣ មករា ២០២០ – ០៨ មេសា ២០២០) ទម្រាំអាចគ្រប់គ្រងស្ថានការណ៍បាន។
» ប្រជាពលរដ្ឋនៅក្នុងទីក្រុងវូហានរាប់លាននាក់មិនអនុញ្ញាតអោយចេញពីផ្ទះជាដាច់ខាតក្នុងពេលទីក្រុងបានបិទខ្ទប់។
» គេលំបាកដោយការបិទខ្ទប់ទីក្រុង តែគេអាចកាត់ផ្តាច់ និងគ្រប់គ្រងការឆ្លងបាន រួចវិលត្រឡប់ទៅសភាពធម្មតាវិញ។
» ដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍នេះបាន គឺត្រូវមាន ការចូលរួមពីយើងទាំងអស់គ្នា ដោយមានការអត់ធ្មត់ខ្លាំងបំផុត។
» តួលេខនៃការឆ្លងនៅតែបន្តកើនឡើងរាល់ថ្ងៃ ស្របគ្នានេះយើងទទួលរងផលប៉ះពាល់ដូចគ្នា ដរាបណាការឆ្លងនៅតែបន្តមាន។
» សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានា។
» ប្រមុខថ្នាក់ដឹកនាំលោកគិតគូចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋណាស់ ទើបលោកសម្រេចចេញវិធានការបិទខ្ទប់តំបន់ដែលហានិភ័យ សូមយើងទាំងអស់គ្នាយោគយល់ និងអនុវត្ត។
» សូមអរគុណដល់កងកម្លាំង និងកងទ័ពអាវសទាំងអស់ដែលនៅឈរជួរមុខប្រយុទ្ធជាមួយកូវីដ១៩។
» សូមចូលរួមអនុវត្តសេចក្តីសម្រេចនានារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីយើងអាចបិទបញ្ចប់ព្រត្តិការណ៍២០ កុម្ភ: ក្នុងពេលឆាប់ៗនេះ។ សូមគោរពអរគុណ។
សូមបញ្ជាក់ថា, បន្ទាប់ពីភារកិច្ចលើស្ថាប័នអយ្យការនៅខេត្តព្រះសីហនុ លោកហាក់មានឆន្ទះមុះមុតបំផុតចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈផ្ញើសារអោយបងប្អូនយល់ពីអារម្មណ៍ ការងារថ្នាក់ដឹកនាំ, អាជ្ញាធរ សមត្ថកិច្ច គ្រូពេទ្យ , ពាក្យមួយលោកសំណេរថា , #ទាំងក្តៅទាំងភ្លៀងទាំងយប់
#យើងខ្ញុំទាំងអស់មិនបាននៅផ្ទះជួបជុំគ្រួសារ
#លះបង់ក្តីសុខផ្ទាល់ខ្លួនគឺដើម្បីក្តីសុខអ្នកទាំងអស់គ្នា
#សូមបងប្អូននៅផ្ទះរៀងៗខ្លួនកុំជួបជុំគ្នាផឹកស្រាចាក់ធុងបាស់និងលេងល្បែងស៉ីសង
#ដោយក្តីអង្វរករពីយើងខ្ញុំទាំងអស់គ្នា🙏🙏🙏៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print