ការប្រើប្រាស់កុំព្យូទ័រច្រើនហួសហេតុពេកអាចមានផលប៉ះពាល់ដល់សុខភាពរបស់ មនុស្សក្នុងកំរិតមួយ
ថ្មីៗនេះមជ្ឈមណ្ឌលគំាពារសុខភាពកុមារអូស្ដ្រាលីបានបង្ហាញឱ្យឃើញតាមរយៈការស្រាវជ្រាវថាកេ្មងៗនាសម័យនេះចូលចិត្ដចំណាយពេលនៅមុនកពា្ចក់កុំព្យូទ័រច្រើនជាងការធ្វើលំហាត់ប្រាណឬការអានសៀវភៅផេ្សងៗដែលនេះគឺបញ្ហាមួយដ៏គួរឱ្យមានការព្រួយបារម្ភជាខ្លាំង ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅដើមខែធ្នូ ឆ្នាំ២០១៥កន្លង ទៅនេះ ។
ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្ដ្រាលីនៃមជ្ឈមណ្ឌលគំាពារសុខភាពកុមារអូស្ដ្រាលីបានរកឃើញថា ការចំណាយពេលនៅមុខកពា្ចក់កុំព្យូទ័រឬគ្រឿងអេឡិចត្រូនិចផេ្សងៗច្រើនពេកបណ្ដាលឱ្យភាពសុំានៅក្នុងខ្លួនចុះខ្សោយដែល អាចធ្វើឱ្យពួកគេងាយនឹងកើតជំងឺរុំារ៉ៃមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និង ជំងឺធាត់ជាដើម ។
ជាមួយគ្នានេះដែរក្រុមអ្នកស្រាវជ្រាវ បានធ្វើការណែនាំថា ឪពុកម្ដាយទាំងអស់គួរតែហាមឃាត់កូនៗកុំឱ្យប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិចឱ្យលើសពី១ម៉េាងទើបជាការប្រសើរដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៃការជំងឺរុំារ៉ៃផេ្សងៗនាថ្ងៃអនាគត ៕
ដោយ៖ សីលា