សមត្ថកិច្ចដេញបង្រ្កាបរថយន្តដឹកឈើគ្រញូង ឈ្មួញបើករត់អស់ច្រកចូលសម្ងំក្នុងចំការក្បែរផ្ទះអ្នកភូមិ

ចែករំលែក៖

កំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងមាន ប៉េអ៊ឹម និងកម្លាំងតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ចុះបង្រ្កាបរថយន្ត ដែលបានលបលួចដឹកឈើគ្រញូង ដោយខុសច្បាប់ និងបានធ្វើ​សកម្ម​ភាព​ដឹកជញ្ជូនតាមបណ្តោយផ្លូវជាតិលេខ៦ពីសៀមរាបឆ្លងកាត់ខេត្តកំពង់ធំ​ ត្រូវបានសមត្ថកិច្ចដេញក្របួចបាន ខណៈបាន​បើកចូលក្នុងចំការក្បែរផ្ទះ​មួយស្ថិតក្នុងភូមិតាឡែកថ្មី ពេលដែលម្ចាស់ផ្ទះកំពុងដេកលក់ស្កប់ស្កល់ ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៧ ខែមិនា ឆ្នាំ ២០១៦។
សកម្មភាពនៃការបង្រ្កាបនេះ បានកើតឡើងនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ សមត្ថកិច្ចបានឃាត់បានរថយន្តបាឡែន មួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AC-3088 ខណៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាបញ្ជាឲ្យកម្លាំងតាមចាប់រថយន្តដឹកឈើគ្រញូងចំនួន ៣គ្រឿង គេពុំមានឃើញវត្តមាន លោកនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ឬសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើស្ទោង ចូលរួមបង្រ្កាបនោះទេ ដែល ត្រូវបានគេសង្ស័យថា ដេកលក់ស្កប់ស្កល់ឬក៏ធ្វើមិនដឹងមិនឈឺឆ្អាល ទើបបណ្តាលឲ្យរថយន្តដឹកឈើគ្រញូងដឹកបន្ត កន្ទុយគ្នាដោយគ្មានការបង្រ្កាប។
តៃកុងរថយន្តដឹកឈើគ្រញូង បន្ទាប់ពីទ័លច្រក ពេល ដែលសមត្ថកិច្ចដឹកនាំដោយលោក ព្រះរាជអាជ្ញា តាមកកិត ទើបសម្រេចចិត្តចូលផ្ទះអ្នកភូមិមួយ ស្ថិតនៅក្នុងចំការស្វាយចន្ទីរ ថែមទាំងសំឡុតគំរាមកម្មករ២នាក់ប្តីប្រពន្ធដែលបានដេកក្នុងផ្ទះចាំចំការ ហើយគំរាមសម្លាប់មិនឲ្យខលទូរស័ព្ទទៅប្រាប់អ្នកណាដាច់ខាត តែទីបំផុតសមត្ថកិច្ចបង្រ្កាបបានដដែល ៕

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print