ភ្នំពេញ៖ បេីយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថាដើម្បីធានានិរន្តរភាព នៃការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងបានចាត់តាំងមន្ត្រីតាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល ឲ្យប្រចាំការក្នុងការផ្តល់វិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញ ទៅបរទេសជាប្រក្រតី។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា ផលិតករ ឬអ្នកនាំចេញ បន្តដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើត ទំនិញតាមប្រព័ន្ធស្វ័យប្រវត្តកម្ម «co.moc.gov.kh»៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោមនេះ៖
...