ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីចង.កធ្វើអត្តឃាត ។
ប្រភពព័ត៌មានពីកម្លាំងចុះការងារខាងលើបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រំ ឡឹម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជនរងគ្រោះបានយកខ្សែនីឡុង ពណ៌ខ្មៅ ចងព្យួ.កទៅដើមស្វាយកម្ពស់ប្រមាណ៣ម៉ែត្រ ។
ប្រភពដដែលបញ្ជាក់អះអាងបន្តទៀតថា បន្ទាប់ពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធបញ្ហាផ្សេងៗនោះឡើយ ក្រុមគ្រួសារសាច់ញាតិសពបញ្ជាក់អះអាងប្រាប់សមត្ថកិច្ច សពមានសតិមិនគ្រប់រុាំងរ៉ៃតាំងពីតូច ៕
...
ដោយ៖ បុឹម ពិន