តារាកំប្លែង យេៗ និងតារាភេទទី៣ នាងសាមែល ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩

ចែករំលែក៖

ភ្ញាក់ផ្អើលទាំងយប់ក្នុងចង្កោមអ្នកសិល្បៈ បន្ទាប់ពីតារាសម្តែង និងកំប្លែង នាងយេៗ និងតារាកំប្លែងសម្បុរខ្មៅភេទទី៣ នាងសាមែល ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីរាត្រីថ្ងៃទី២០ ខែមេសាឆ្នាំ ២០២១នេះ និងបន្ទាប់ពីនាងបានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។  ក្រៅពីអ្នកទាំងពី ក៏មានសមាជិកនៅផ្ទះរួមគ្នាម្នាក់ទៀតមានវិជ្ជមានជំងឺកូវីដ១៩ខណៈដែលម្នាក់សមាជិកម្នាក់ទៀតនៅមិនទាន់រកឃើញវិជ្ជមានជំងឺនេះនៅឡើយ ។ 

នាងយេៗ បានបញ្ជាក់តាមទូរទស័ព្ទថា នាងខកខានក្នុងការចេញទៅសម្តែង និងទីកន្លែងផ្សេងៗទៀតជាច្រើនសប្តាហ៍មកហើយ ដែលនាងអាចឆ្លងពីសមាជិករស់នៅក្នុងផ្ទះជាមួយនាង។ នាងថា ប៉ុន្មានថ្ងៃមុននេះនាងមានអាការៈក្តៅខ្លួនបែបផ្តាសសាយ ហើយក៏លេបថ្នាំព្រោះគិតថាជាការឈឺធម្មតា ប៉ុន្តែក្រោយមកនាងក៏មានអាការៈក្អក និងហិតលែងដឹងខ្លិន ដែលស្របនឹងសមាជិករស់នៅផ្ទះជាមួយនាង គឺនាង សាមែល កើតអាការៈបែបនេះដំណាលនាងផងដែរទើបសង្ស័យក៏នាំគ្នាទៅធ្វើសំណាកទើបលទ្ធផលតេស្តចេញមកមុននេះថានាងមានវិជ្ជមានជំងឺនេះរួមទាំងនាងសាមែល និងសមាជិកក្នុងផ្ទះម្នាក់ទៀត។ នាងថាម៉ោង៧ល្ងាចនេះនាងបានរៀបចំខ្លួន ឥវ៉ាន់រួចជាស្រេចរងចាំរថយន្តពេទ្យមកទទួលយកទៅបន្ទប់ព្យាបាលជំងឺកូវីដ១៩កម្រិតស្រាល ប៉ុន្តែនាងមិនដឹងថាទៅទីណានៅឡើយ។ នាងថាកន្លមកនាងពិតជាប្រយ័ត្នណាស់ ប៉ុន្តែពេលនេះធ្លោយទាល់តែបាន ។
 គួរបញ្ជាក់ដែរថា ក្រោយផ្ទុះឆ្លងជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគម២០កុម្ភៈមកមានសិល្បករមួយចំនួនបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយពួកគេបានជាសះស្បើយ និងមានសិល្បករម្នាក់បានបាត់បង់ជីវិត ហើយករណីនាងយេៗ និងនាងសាមែលគឺជាករណីថ្មីដែលកើតមានឡើងក្នុងចង្កោមអ្នកសិល្បៈ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print