ធនាគារជាតិនៃកម្ពុជា៖ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ សម្រាប់ធ្វើការទូទាត់ជំនួសដោយការទូទាត់អេឡិត្រូនិក

ចែករំលែក៖

ភ្នំពេញ​៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា​ បានចេញសេចក្ដីជូនដំណឹង ដោយលើកទឹកចិត្ត ដល់សាធារណជនទាំងអស់ឲ្យមកប្រើប្រាស់សេវាអេឡិចត្រូនិកវិញ។

បេីយោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា «ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ធនាគារជាតិនៃកម្ពុជា នឹងបន្ដអនុវត្តន៍វិធានការ ការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ដោយសារការ ប្រើប្រាស់ក្រដាក់ប្រាក់ តាមរយៈការសម្លាប់មេរោគនៅលើក្រដាក់ប្រាក់រៀល ដែលចូលមកធនាគារជាតិនៃកម្ពុជា ហើយបញ្ជេញក្រដាសប្រាក់ ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ។ ធនាគារជាតិនៃកម្ពុជា សូមបន្ដលើកទឹកចិត្តក្នុងការកាត់បន្ថយ ការប្រើប្រាស់ក្រដាស់ប្រាក់ ក៏ដូចជាការប្រើប្រាស់/ចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងការទូទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើបាន»។

បន្ថែមពីនេះ​ ធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ទៀតថា៖ «ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិកដូចជា សេវាធនាគារតាមកម្មវិធីទូរសស័ព្ទចល័ត ក៏ដូចជាកម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់បែបទំនើប និងផ្ដល់សុវត្ថិភាពខ្ពស់ ងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ»។

ជាមួយគ្នានេះ​ ធនាគារជាតិនៃកម្ពុជា​ ក៏សង្ឃឹមថា សាធារណជនទាំងអស់ នឹងចូលរួមសហការ កាត់បន្ថយហានិភ័យទាំងអស់គ្នា ជាពិសេសតាមរយៈការប្រើប្រាស់ មធ្យោបាយទូទាត់អេឡិចត្រូនិកទំនើបៗ និងសម្បូរបែប ដែលមាននាពេលបច្ចុប្បន្ន និងសូមអនុវត្តវិធានការ៣កុំ៣ការពារ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕ដោយ​៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print