ខេត្តស្វាយរៀង៖ អំណោយគ្រឿងឧបភោគបរិភោគ១៥០កញ្ចប់ដែលជារបស់សប្បុរសជនរស់នៅក្រុងបាវិតបានផ្ដល់ជូនដល់រដ្ឋបាលក្រុងសម្រាប់ផ្ដល់បងប្អូនដែលធ្វើចត្តាឡីស័កនិងប្រជាពលរដ្ឋដែលក្រីក្រខ្វះខាត៥ភូមិក្នុងសង្កាត់បាវិតដើម្បីចូលរួមទប់ស្កាត់រីករាលដាលជម្ងឺកូវីត១៩ នៅរសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០២១។
ក្នុងឪកាសនោះអាជ្ញាធរក្រុងបាវិតបានថ្លែងអំណរគុណចំពោះ លោកគឹមឡាយនិងអ្នកស្រីសុីវហេងនិងក្រុមគ្រួសារដែល
ជាប្រជាពលរដ្ឋរស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត
បានចូលរួមបរិច្ចាគនូវអំណោយជាគ្រឿងឧបភោគបរិភោគ
ជូនដល់រដ្ឋបាលក្រុងក៏ដូចជាក្នុងភូមិចំនួន៥ក្នុងសង្កាត់បាវិត ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាគ្រាមានទុក្ខលំបាកក្នុងកំឡុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
មន្ត្រីដដែលបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ រដ្ឋបាលក្រុងបាវិតនិងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ ៣ការពារ ៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុត។
សូមបញ្ជាក់ថាគ្រឿងឧបភោគបរិភោគ
សម្ភារដែលទទួលបានពីសប្បុរសជន
រួមមានដូចជា មី៥០កេស ត្រីខ៥០០កំប៉ុង កាហ្វេ៥០ប្រអប់ ទឹកសុទ្ធ៥០យួរផងដែរ៕
ដោយ៖ យឹម សុថាន