សមត្ថកិច្ចបញ្ជូនខ្លួនយោធាមានបញ្ហាខួរក្បាល បើកម៉ូតូបុកប៉ារាស់សមត្ថកិច្ចនៅខណ្ឌជ្រោយចង្វាទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបើកម៉ូតូបុកបារ៉ាស់ និង វាយសមត្ថកិច្ច ខណៈកំពុងអនុវត្តច្បាប់ នៃការ «បិទខ្ទប់» ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ។

ក្រោយមានហេតុការណ៍ នេះ មានឯកសារមួយចំនួន បញ្ជាក់ថា ឈ្មោះ ខៀវ ចាន់សុភក្ត្រា ជាមនុស្សមានបញ្ហាខួរក្បាល ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និង កូន ហើយក្រោយមានហេតុការណ៍ដ៏រន្ធត់នេះ ប្រពន្ធក៏កើតជំងឺផ្លូវចិត្ត រហូតបានលែងលះគ្នាទៀត។
សូមបញ្ជាក់ថា, បើយោងតាមលិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈ បានបង្ហាញថា មន្ដ្រីយោធាឈ្មោះ ខៀវ ចាន់សុភក្រ្ដា ជាមនុស្សមានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្តប្រាកដមែន ហើយតម្រូវឲ្យលេបថ្នាំជាប់រៀងរាល់ថ្ងៃ។

តាមប្រវត្តិនៃបុគ្គលនេះ ! មូលហេតុដែលបុគ្គលរូបនេះ មានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្ត ដោយសារតែអំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងមានកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ។

ដោយឡែកនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធករណីនេះ លោកបានប្រាប់បណ្ដាញសារព័ត៌មាន លោកមិនទាន់សម្រេចយ៉ាងណានោះទេ ពោលទុកឲ្យស្ថាប័នតុលាការជាអ្នកសម្រេចតាមផ្លូវច្បាប់ ក្រោយពេលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print