ភ្នំពេញៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម៥ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ រុន ណារិនរស្មី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ទី២-ឈ្មោះ រស់ តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅក្នុងឃុំពោធិតាហោ ក្រុង-ខេត្តស្វាយរៀង ទី៣-ឈ្មោះ ទី ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅក្រុម៥ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ។ វត្ថុតាងសមត្ថកិច្ចចាប់យករួមមាន អាវុធខ្លី០១ដើម ប្រើគ្រាប់កាំកង់បាញ់ខ្យល់ កាំបិតស្រួច០១ គ្រឿងញៀន០១កញ្ចប់ធំនិង០៣កញ្ចប់តូច ជាមួយនិងម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ០១គ្រឿង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរតាមនីតិវិធី៕ដោយ៖តុង សីហា