បាញ់បោះសេរីនៅពេលយប់ ព្រឹកព្រលឹមអុរសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជាមួយវត្ថុតាងកាំភ្លើង

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីយោធាមួយរូបបម្រើការនៅនាយកដ្ឋានប្រេងនៃក្រសួងការពារជាតិត្រូវបានសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខឃាត់ខ្លួនទាំងព្រលឹមអុរនាវេលាម៉ោង៦ និង៣០នាទីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចក្រុម៥ ភូមិរោងចក្រ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ខណៈជនសង្ស័យរូបនេះបានធ្វើសកម្មភាពបាញ់បោះសេរីកាលពីវេលាម៉ោង២៣និង៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថាៈ ជនសង្ស័យជាមន្ត្រីយោធាដែលត្រូវឃាត់ខ្លួននេះឈ្មោះ កែ ស៊ីម អាយុ៤៣ឆ្នាំជាមន្ត្រីយោធាបម្រើការងារនៅក្នុងនាយកដ្ឋានប្រេង ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរូមមាន អាវុធខ្លីមួយដើមម៉ាកK54 និងគ្រាប់ចំនួន៥គ្រាប់ ហើយកំពុងធ្វើការសាកសួរ ដើម្បីបន្តនីតិវិធី៕

20160307180100

20160307180147

20160307180121

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print