ខេត្តក្រចះ៖ ប្រជាពលរដ្ឋ៣នាក់ដែលសង្ស័យថាវិជ្ជមានកូវីដ-១៩ ត្រូវបាន
រថយន្តមណ្ឌលសុខភាពស្រុកសំបូរដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
រថយន្តមណ្ឌលសុខភាពស្រុកសំបូរបានដឹកប្រជាពលរដ្ឋទាំង៣នាក់នេះយកទៅមន្ទីរពេទ្យនៅវេលាម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២១នេះ។
ប្រជាពលរដ្ឋដែលសង្ស័យវិជ្ជមានកូវីដ-១៩នោះមានទី១-ឈ្មោះឌឹម សុខឃីមភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់អីវ៉ាន់នៅដំបូកស ជាមេការក្រុមហ៊ុនសុីងបាយអូថេច(ឪពុក)។ ទី២-ឈ្មោះ ខុន ឌីនុត ភេទស្រី អាយុ១៧ឆ្នាំ (កូន) និងទី៣-ឈ្មោះ មាស ខុន ភេទប្រុស អាយុ៦៥ឆ្នាំ។
ឈ្មោះទាំងអស់ខាងលើនេះស្នាក់នៅបណ្តោះអាសន្ននៅចំណុចដំបូកស ភូមិសំរ៉ែ ឃុំបឹងចារ ស្រុកសំបូរខេត្តក្រចេះដែលធ្លាប់ពាក់ព័ន្ធជាមួយឈ្មោះផៃ វណ្ណដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រែក ក្រោល ឃុំត្នោតជុំ ស្រុកបារាយណ៍ខេត្តកំពង់ធំ ដែលមានវិជ្ជមានកូវីដ-១៩កាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១។
ឈ្មោះ ផៃ វណ្ណដា នេះបានជិះម៉ូតូពីកំពង់ធំ មកតាមភ្នំជីហើយមកដេកនៅខ្ទមចម្ការក្នុងតំបន់ក្រុមហ៊ុនស៊ីបាយអូថេចដំបូកសស្នាក់នៅមួយយប់ លុះដល់ព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២១គាត់បានចូលទិញសម្ភារសែននៅផ្ទះឈ្មោះសុខ ឃីមនោះដើម្បីយកទៅសែននៅកន្លែងឪពុកខ្លួនគ្រោះថ្នាក់បាក់ឈើសង្កត់លើ រួចក៏វិលត្រឡប់ទៅខេត្តកំពង់ធំវិញ។
បច្ចុប្បន្នឈ្មោះផៃ វណ្ណដា បានធ្វើចត្តាឡីស័កនៅវិទ្យាល័យជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ។
ចំពោះអ្នកពាក់ព័ន្ធផ្សេងទៀតក្រុមការងារបានណែនាំឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង និង រស់នៅដាច់ដោយឡែក ដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ៕