Update, មិនធម្មតា ! លោកផ្កាយ២ ស៊ុំ ពៅ នាំមនុស្សឆ្លងដែន(ជនជាតិចិន)ដោយខុសច្បាប់ទ្រង់ទ្រាយធំចំនួន ២៨នាក់ និងមានគូរកន រៀបចំដឹកជញ្ជូនលក្ខណះជាមេផ្តើមគំនិតចាត់តាំងក្នុងបទល្មើសនេះ !

ចែករំលែក៖

ខេត្តស្វាយរៀង, កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាយោធាថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន០១នាក់៖ ឈ្មោះ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ មុខងារ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ខាន កងយោធពលខេមរភូមិន្ទ។ ពាក់ព័ន្ធ

ករណី នាំមនុស្សឆ្លងដែន(ជនជាតិចិន)ដោយខុសច្បាប់ បម្រុងយកឆ្លងទៅប្រទរសវៀតណាម។
ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យបានធ្វើឡើងកាលពីវេលាម៉ោង០៣និង២០រំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុង ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។
នៅរសៀលថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ បើទោះជាមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយពីសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងនៅឡើយក៏ដោយ ក៏នៅក្នុងរូបភាព គេឃើញសមត្ថកិច្ចបានឃាត់ខ្លួនលោកផ្កាយពីរ ស៊ុំ ពៅ ជាមួយនិងទាហានចំនួន៥រូបទៀត ដែលមានឯកសណ្ឋានជាកងទ័ព និងមានរថយន្តទំនើបចំនួន ៤គ្រឿង ក្នុងនោះមួយគ្រឿងពាក់ផ្លាកកងយោពលខេមរៈភូមិន្ទ នឹងមានជនជាតិចិនចំនួន ២៨នាក់ ដែលសមត្ថកិច្ចបង្ហាញខ្លួន នឹងកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយតាមនីតិវិធី។
សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីភ្នំពេញ ទៅស្វាយរៀង។

ចំណាត់ការរបស់អគ្គបញ្ជាការកងទ័ពដែលអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើក្រុមមន្ដ្រីយោធាប្រព្រឹត្តិបទល្មើសក្នុងដំណាក់កាលបិទខ្ទប់ ដោយសារជំងឺកូវីដ នៅតាមរាជធានី-ខេត្តខាងលើនេះ ក្រោយពីលោកឧត្តមសេនីយ៍ផ្កាយពីរ ស៊ុ ពៅ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលរូបនេះ បានលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងជាចេញទៅក្រៅប្រទេស។

យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានបញ្ជាក់ថា ករណីនេះនាយឧត្តមសេនីយ៍ នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print