ឡាវបិទទីក្រុងវៀងចន្ទន៍១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

ចែករំលែក៖

នាយករដ្ឋមន្ត្រីឡាវបានប្រកាសថា លោកត្រូវបិទទីក្រុងវៀងចន្ទន៍(Vientiane) ១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ -១៩ ។ ក្រសួងសុខាភិបាលឡាវបានប្រកាសឱ្យដឹងថា នៅថ្ងៃទី២១ខែមេសា មានករណីឆ្លងកូវីដ-១៩ ចំនួន២៦ករណីក្នុងរដ្ឋធានី វៀងចន្ទន៍។
មូលហេតុនៃការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសឡាវជាថ្មីត្រូវបានគេចាត់ទុកថាជាការឆ្លងចាប់ផ្តើមចេញពីថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មី ។ នៅពេលនេះពលរដ្ឋនៅទីក្រុងវៀងចន្ទន៍ មិនអាចធ្វើដំណើរចេញទៅខេត្ត ឬអ្នកខេត្តមិនអាចមកទីក្រុងនោះឡើយ។ ចំណែកពលរដ្ឋនៅក្នុងទីក្រុងត្រូវបានហាមប្រាមចេញពីផ្ទះ លើកលែងតែករណីចាំបាច់។
រាល់ការជួបជុំគ្នាត្រូវបានផ្អាកចំណែកពិធីបុណ្យសពត្រូវរៀបចំឡើងដោយប្រុងប្រយ័ត្នបំផុត និងសមស្របទៅលើវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់រដ្ឋាភិបាល។ ច្រកផ្លូវព្រំដែនអន្តរជាតិត្រូវបានបិទក្នុងរយៈពេល១៤ថ្ងៃ។ សណ្ឋាគារ តំបន់លម្ហែកាយត្រូវតែមានការផ្គត់ផ្គង់សេវាកម្មស្នាក់នៅនិងអាហារ ស្របទៅតគោលការណ៍ទប់ស្កាត់កូវីដ ១៩។
ឡាវជាប្រទេសមិនមានការណីឆ្លងកូវីដ១៩ ជាងមួយឆ្នាំកន្លងមក បើទោះបីប្រទេសជិតខាងមានករណីឆ្លងច្រើនក្តី។ ប៉ុន្តែនៅពេលនេះ ឡាវ ក៏បានរកឃើញករណីឆ្លងខ្ពស់ ភាគច្រើននៅទីក្រុងវៀងច័ន្ទ៕

...

រូបភាព៖ Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print